នារាត្រីដ៏សែនស្ងាត់ជ្រងំ សំណង់អាគារខ្ពស់ៗ. នៅក្នុងទីក្រុងដែលទំនើបទាន់សម័យមួយនេះ លំអដោយ LED ចម្រុះពណ៌ស្អេកស្អះ គួរជាទីទាក់ទាញ ទាក់ភ្នែកឲ្យដកចិត្តមិនរួច ។ យប់កាន់តែជ្រៅ រំលងពីមួយម៉ោងហើយមួយម៉ោងទៀត អ្នកផ្ទះក៏នាំគ្នាចូលគេង ស្របពេលដែល Jungkook ទើបតែចេញដំណើរពីក្រុមហ៊ុន តម្រង់មករកផ្ទះប៉ុណ្ណោះ ។
វីឡាដ៏សម្បើមស្កឹមស្កៃទាន់សម័យកាលដ៏ទំនើប វាជាវីឡាមិនចំវីឡា ភូមិគ្រឹះក៏មិនចំភូមិគ្រឹះ ព្រោះតែធំក៏ធំ ទំនើបក៏ទំនើបដែរ ។
« លោកមកដល់ហើយហ្ហេស៎?? ម៉េចក៏នៅធ្វើការយូរម៉េស៎?? » ដោយសារតែ Jungkook ចូលមកដល់ ហើយក៏បើកភ្លើង បានធ្វើឲ្យនាយតូចដែលគេងមិនទាន់លក់ ក្រោកទាំងសួរនាំ ។
« យើងរវល់ពិចារណា៎ CV អ្នកមកសម្ភាសន៍ »
« បានសម្ភាសន៍ហើយហ្ហេស៎ មានអ្នកណា៎ជាាប់ទេ?? »
« គ្មានទេ 15 នាក់ សុទ្ធតែមានសមត្ថភាពមិនគ្រប់គ្រាន់ » Jungkook ឆ្លើយសំណួរនាយតូច ដោយកំពុងតែព្យួរអាវក្រៅលើបង្គោលជាប់ទូខោអាវ ។
« ពិបាករកលេខាយ៉ាងនេះហ្ហេស៎?? » គេមិនដែលដឹងសោះថាលេខា ត្រូវមានសមត្ថភាពកម្រិតណា៎នោះ ។
« ឯងគេងទៅ មិនបាច់ខ្វល់ពីរឿងហ្នឹងច្រើនពេកទេ » ដោយសារតែហត់នឹងការងារ ដែលគ្មានបានលទ្ធផលអ្វីមកវិញ Jungkook ក៏គ្មានអារម្មណ៍ឆ្លើយសំណួរនាយតូចឡើយ ដោយដោះខ្សែក្រវ៉ាត់ហើយ ឡើងមកប្រះខ្លួនគេងតែម្ដង ។
« លោកមិនងូតទឹកទេហ្ហេស៎?? »
« យើងហត់ យើងចង់គេង » នាយត្រូវប្រជុំដោយគ្មានលេខា អស់ជាច្រើនម៉ោង ណា៎មួយត្រូវមើលការសម្ភាសន៍ ត្រូវពិនិត្យ CV ផង ពិចារណា៎ថាជាប់ធ្លាក់ផង ចឹងហើយនាយគ្មានកម្លាំង កំហែងឯណាក្បាច់ក្បូរច្រើនទេ បើគ្រាន់តែទម្លាក់ខ្លួនលើគ្រែសោះ មានអារម្មណ៍ថាស្រួលខ្លួន មិនចង់ក្រោកចេញទៅណា៎បាត់ហើយហ្នឹង ។
« ហ៊ឹម... គេងចុះ ចាំខ្ញុំជាអ្នកបិទភ្លើង » មើលតែសភាពខាងក្រៅរបស់នាយ Tae ក៏យល់ ទើបឲ្យនាយធ្វើតាមដំណើរ ដោយគេជាអ្នកឡើងទៅបិទភ្លើង រួចក៏មកប្រះខ្លួនគេងលើពូកម្ដងទៀត ។