EP138:

340 31 0
                                    

« មិនចាំបាច់ទេ នាងទៅសម្រាកចុះព្រោះ ខ្ញុំត្រូវទៅផ្ទះ » ហេតុតែនឹកប្រពន្ធមិនអាចឃ្លាតបាន Jungkook សុខចិត្តពន្យាកាលវិភាាគថ្ងៃនេះចោល ដើម្បីទៅផ្ទះ ។

« ចាសលោកអគ្គនាយក »

<< ផាច់!! >> បុគ្គលិកគ្រប់គ្នាមិនថាប្រុសមិនថាស្រីបាននាំគ្នាងាកមកមើលលាន់ ហើយវាក៏ជាលើកទីមួយដែរ ដែលពួកគេភ្ញាក់ផ្អើលបែបនេះ ។

« ហេតុអីក៏ធ្វើបាប Tae? »

« ខ្ញុំធ្វើបាប Tae? អត់មានទេម៉ាក់ ខ្ញុំមិនដែលធ្វើបាប Tae ទេ »

« បើមិនធ្វើបាប Tae ហេតុអីព្រឹកមិញ Tae យំប្រាប់ម៉ាក់ថាកូនធ្វើបាបគេ ឬមួយ Tae កុហកម៉ាក់? »

« Tae យំ? » Jungkook ដែលមិនររឿងអី គ្រាន់តែម៉ាក់ប្រាប់ថា Tae យំភ្លាម គេពិតជាតក់ស្លត់ណាស់ កន្លងមកគេតែងតែញ៉ោះ Tae ធ្វើបាប Tae តែគេមិនដែលមានបំណងចង់ឱ្យ Tae យំទេ ទោះបីជាអង្គុយទំនេរលេងមិនដឹងធ្វើអី ក៏មិនដែលគិតដែរ ។

<< រីងៗ រីង >> រំពេចនោះសំឡេងទូរស័ព្ទរបស់ Jungkook ក៏រោទិ៍ឡើង ។

« ហាឡូអ៊ំ មានការអីមែនទេ? »

( អ្នកប្រុស Tae សន្លប់ លោកប្រុស Jungkook មកមើលអ្នកប្រុស Tae ផង )

« Tae សន្លប់! មិនអីទេ ខ្ញុំនឹងប្រញាប់ទៅឥឡូវនេះ » និយាយចប់ Jungkook ក៏ប្រញាប់បិទទូរស័ព្ទ ហើយបោះជំហ៊ានទៅយ៉ាងលឿន ជាមួយនឹងអារម្មណ៍ព្រួយខ្វល់ខ្វាយនឹងប្រពន្ធជាខ្លាំង ។

[ S K I P ]

« Tae! តើអូនយ៉ាងម៉េចហើយ? អូនឈឺត្រង់ណាហេតុអីមិនប្រាប់បង? » ចូលមកដល់ក្នុងបន្ទប់ក៏ស្ទុះទៅរកនាយតូចមុនគេ ។

« កុំមកប៉ះខ្ញុំ ថយចេញទៅ » គេក៏គ្រវាសដៃចេញបែបងរង៉ក់ អន់ចិត្តនឹងនាយ ។

« សូមទោសដែលទុក Tae ចោល បងដឹងថាអូនខឹងបងរឿងនេះ លើកក្រោយបងមិនទុកអូនចោលទៀតទេ បងសន្យា »

« ឈប់សូមទោសទៅ ខ្ញុំស្អប់ពាក្យសូមទោសរបស់លោកណាស់ ថយចេញ »

« មិញនេះអូនសន្លប់ តើ Tae ឈឺមែនទេ? ចាំបងនាំអូនទៅពេទ្យណា Tae »

« កុំមកបន្លប់រឿង ខ្ញុំស្អប់លោកណាស់ ថយចេញទៅ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now