ពីរ បីថ្ងៃបានកន្លងផុតទៅ ថេយ៉ុងមិនបានមករៀននោះទេ ហើយក៏ធ្លាក់ពីរមុខវិជ្ជាដែរ ។ នាយតូចពេលនេះកំពុងតែធ្វើការក្នុងហាងលក់សម្លៀកបំពាក់ ស្បែកជើង កាបូបដ៏ធំមួយព្រោះតែជាថ្ងៃធ្វើការរបស់គេ ។
ធ្វើការមិនសូវជាមានព្រលឹងព្រលះនោះទេ ពេលភ្ញៀវសួរក៏ភ្លឹកៗ. រហូតដល់ហៅទើបគេដឹងខ្លួនមកវិញ ។
« មើលទៅថេយ៉ុងដូចជាអារម្មណ៍មិនសូវល្អហើយភ្លឹកៗ. ច្រើនដងណាស់ ភ្ញៀវទីនេះទុកអោយបុគ្គលិកផ្សេងមើលការខុសត្រូវចុះ ខ្ញុំអោយថេយ៉ុងចេញមុនម៉ោងទៅសម្រាកយកកម្លាំងមកវិញ »
« អោយខ្ញុំសូមទោសផងអ្នកគ្រប់គ្រង អ្នកគ្រប់គ្រងកុំបណ្ដេញខ្ញុំចេញអីណា៎ » ថេយ៍និយាយទាំងអង្វរក. ទៅរកអ្នកគ្រប់គ្រង ធ្វើអោយគាត់ឮហើយចង់ក្រវីក្បាលហួសចិត្ត គាត់និយាយផ្សេង គីម ថេយ៉ុងបែរជាយល់ផ្សឹងទៅវិញ ។
« ខ្ញុំមិនបាននិយាយថាដេញថេយ៉ុងចេញទេ ខ្ញុំអោយថេយ៉ុងចេញមុនម៉ោងទេតើស៎ »
« អរ.. អរគុណអ្នកគ្រប់គ្រងហើយ » និយាយចប់ ថេយ៍អោនគំនាបឃាការគួរបន្តិច សឹមដើរទៅផ្លាស់ប្ដូរខោអាវ អ្នកគ្រប់គ្រងកាលដែលឮបែបនេះក៏រាងឆ្ងល់បន្តិច ធម្មតាគេសកម្ម រួសរាយនឹងការងារ ភ្ញៀវបែបនោះណាស់ សូម្បីតែលើកមុនគាត់អនុញ្ញាតិអោយចេញមុនម៉ោងក៏ថេយ៉ុងមិនព្រមដែរ សុខចិត្តក្រវីក្បាលតតាត់ ប៉ុន្តែពេលនេះមិនដឹងអារម្មណ៍ហោះហើរដល់ណា៎ទេ ។
<< ទឺង >> ទីក្រុងសេអ៊ូលគ្រប់ដណ្ដប់ទៅដោយផ្ទៃមេឃងងឹត ឡានម៉ូតូបើកភ្លើងបំភ្លឺចាំងឆ្វេកឆ្វាច ភ្លាមៗ. នោះសម្លេងសាររបស់ទូរស័ព្ទថេយ៍ក៏បន្លឺឡើង ។
( បើមិនចង់ធ្លាក់មុខវិជ្ជាគណិត ថ្ងៃចន្ទម៉ោង 8 គ្រូអោយថេយ៉ុងប្រឡងសងនៅបន្ទប់ប្រជុំនៃអាគារ C )
« ហ្ហូ..!! » ក្រោយពីតបសារនោះរួច នាយតូចក៏ដកដង្ហើមអោយឃឃូសដើម្បីបំបាត់ភាពតានតឹង ។ ខានទៅរៀន ពីរ បីថ្ងៃហើយមិនដឹងធ្លាក់មុខវិជ្ជាស្អីទេ បើសូម្បីតែមេរៀនក៏គ្មានក្នុងសៀវភៅដែរ ។
កន្លងផុតមួយថ្ងៃទៀត ការប្រឡងសងឋិតក្នុងបន្ទប់ប្រជុំតែម្នាក់ឯងក៏ចាប់ផ្ដើមឡើង គេធ្វើវាបានតែពាក់កណ្ដាលប៉ុណ្ណោះ ហើយក៏ដើរមកក្នុងថ្នាក់វិញទៅអង្គុយតុក្បែរបង្អួច តុមួយជួរក្រោយគ្មាននរណា៎អង្គុយក្រៅពីគេនិងជុងហ្គុកទេ ។