EP130

345 36 1
                                    

គេនិយាយទាំងខឹងក្ដាប់ដៃរួច ក៏ដើរបំបុកស្មាមាំទាំរបស់នាយ តម្រង់ទៅរកបន្ទប់កូនប្រុសតូចដែលកំពុងតែគេងឱ្យរលឹកមកភ្លែត ព្រោះតែ Mommy បិទទ្វារចង់ប្រេះជញ្ជាំងម្ដងៗ ។

" Jungwoon ហ្ហា Mommy សុំគេងទីនេះដែរណា " តាមពិត មុននឹងទុកឱ្យអាល្អិតនៅក្នុងបន្ទប់ម្នាក់ឯង អ៊ំអ៊ីនក៏ត្រូវប្រាកដចិត្តថាកម្លោះតូចគេងលក់ដែរ តែមានឯណានាយតូចបែរជាធ្វើឱ្យគេភ្ញាក់ទៅវិញ ។

គេបានលើកកម្លោះតូចមកបីក្នុងរង្វង់ដៃដោយសាម៉ីខ្លួនកំពុងតែបើកភ្នែកម៉ក់ៗនៅឡើង មុននឹងហារមាត់ស្ងាបងងុយគេង ។

" យប់នេះ Jungwoon គេងជាមួយ Mommy ណា "

<< ក្រាក >> រំពេចនោះសំឡេងរបើកទ្វារក៏បន្លឺឡើង ។

" Tae ហេតុអីក៏កូនមកនៅទីនេះ? យប់ហើយណាមិនគេងក្នុងបន្ទប់ជាមួយ Jungkook ទេហ៎? " ធម្មតានាងតែងតែមកគេងជាមួយចៅជាមួយប៉ា Jungkook ព្រោះ Tae និង Jungkook ម្នាក់ៗហាក់ដូចជាមិនទាន់អស់ធំទេ មួយថ្ងៃៗគិតតែឈ្លោះគ្នាមែន តែនៅក្បែរគ្នាឡើងស្អិតដូចតុកកែ ពេលខ្លះមើលទៅដូចជាកំពុងញ៉ែគ្នា មិនសូវខ្វល់ពី Jungwoon សោះហើយ ។

" អត់ទេអ្នកម៉ាក់យប់នេះខ្ញុំចង់គេងជាមួយ Jungwoon " Tae គ្ររវីក្បាលឆ្លើយទាំងញញឹម ។

" ហ្ហេ! ម៉េចចឹង? ចុះ Jungkook? » នាងសួរទាំងភ្ញាក់ផ្អើល សឹងមិនចង់ជឿនឹងត្រចៀក ។

« គេគេងក្នុងបន្ទប់របស់គេ ខ្ញុំមិនចង់រំខានទើបមកគេងបន្ទប់ Jungwoon »

« ហេតុអីត្រូវនិយាយថារំខាន? ក្រែងកូននិង Jungkook មិនមែនជាអ្នកដទៃឯណា ឬមួយក៏កូននិង Jungkook ឈ្លោះគ្នារឿងអីមួយ? »

« អត់ទេអ្នកម៉ាក់ ពួកយើងធម្មតាទេ គ្រាន់តែខ្ញុំចង់គេងទីនេះប៉ុណ្ណោះ »

« អ៊ីចឹង Jungkook មកគេងទីនេះដែរទេ? »

« អត់-អត់ទេអ្នកម៉ាក់ គេគេងបន្ទប់គេហើយ ឱ្យគេគេងទីហ្នឹងចុះ គេចង់ធ្វើបែបម៉េចជារឿងរបស់គេ អ្នកម៉ាក់កុំបង្ខំគេអី Jungwoon ងងុយគេងហើយ អ្នកម៉ាក់ត្រឡប់ទៅសម្រាកជាមួយលោកប៉ាចុះ ខ្ញុំអាចគេងទីនេះជាមួយ Jungwoon បាន »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now