« ម៉េចក៏លោកដឹង? »
« បងថ្លៃក៏ប្រើមួយហ្នឹងដែរ គឺម៉ាក់ឱ្យប្រើ »
« អ្នកម៉ាក់ឱ្យខ្ញុំផឹក ខ្ញុំចេះតែផឹកទៅ កុំឱ្យអ្នកម៉ាក់អន់ចិត្ត មិនមែនមកពីរឿងកូនទេ លោកកុំគិតផ្ដេសផ្ដាសអី »
« មិនគិតក៏បាន តែ Tae មិនចង់បានកូនទេឬ? »
« សួរខ្ញុំបែបនេះធ្វើអី? » តាមពិតគេពិតជាចង់គេចសំណួររបស់ Jungkook ណាស់ ព្រោះវាគួរឱ្យអៀន ។
« បងចិត្តដឹងពីចិត្តរបស់អូនណា Tae ម៉ាក់កំពុងតែចង់បានចៅ អូនមិនអាចគេចផុតបានទេ » Tae នៅក្មេង គេក៏នៅក្មេង សល់ពេលវេលាយកកូនច្រើនទៀតណាស់ តែអ្នកម៉ាក់ចង់បានចៅ ចឹងហើយពួកគេត្រូវតែដោះស្រាយ ។
« ខ្ញុំថាកុំទាន់យកអី ចាំ Jungwoon ធំបន្តិចទៀតសិនទៅ » តាមពិតគេក៏ចង់បានកូនដែរ គ្រាន់តែថា Jungkook សួរគេបែបហ្នឹង គេមិនហ៊ានប្រាប់ការពិតទេ ។
« ស្រេចតែអូនទេ តែបើសម្រាប់បងវិញមិនបាច់យកកូនទៀតទេ »
« ហេតុអី? »
« គ្មានអីទេអូនឆាប់ញុំាទៅ បងទៅខាងលើប្ដូរខោអាវមួយភ្លែត » មុននឹងទៅ គេក៏ឆ្លៀតថើបថ្ពាល់ក្រពុំរបស់ Tae បន្តិច ហើយទុកឱ្យ Tae អង្គុយទាំងក្នុងចិត្តហាក់ឈឺផ្សារពេកក្រៃ ។
តាមពិតនាយនិយាយនេះ គ្រាន់តែចង់មានន័យមិនចង់ឱ្យនាយតូចឃើញគេក្នុងផ្លូវអាក្រក់ ក្នុងខួរក្បាលមានតែរឿងលើគ្រែ ហើយក៏មិនចង់ឱ្យគេមានសម្ពាធរឿងកូន ចុះបើគេមិនអាចមានកូនបាន តើនឹងមានរឿងអ្វីកើតឡើង? ខុសស្រឡះពី Tae គេឈឺចាប់ស្ទើរតែស្រក់ទឹកភ្នែកមកម៉ាត់ៗ គេមិនចង់មានកូនជាមួយខ្លួន ព្រោះតែកូនជាចំណងចងភ្ជាប់គេឱ្យនៅមួយកន្លែង គេមិនអាចដើរហើរដូចពេលមុនបាន កូនមិនកើតចេញពីក្ដីស្រឡាញ់ក៏ថាបាន ឬមួយក៏គេមិនបានស្រឡាញ់ខ្លួនក៏ថាបាន ។
« Tae ! យ៉ាងម៉េចហ្នឹងកូន? ម៉េចក៏យំចឹង? »
« គ្មាន-គ្មានអីទេអ្នកម៉ាក់ Tteokpokki វាហិរ ទើបខ្ញុំយំ »
« ដូចជាជ្រុលពេកហើយ មនុស្សនៅជាមួយគ្នារាល់ថ្ងៃបែរជាមិនដឹងថាគ្នាចាញ់ហិរ មិនបានទេម៉ាក់ត្រូវតែស្ដីឱ្យ Jungkook ទើបបាន »