EP41 ខ្ញុំចង់ក្អួតចង្អោរយ៉ាងម៉េចមិនដឹងទេ... អូយ!! ចង់ចាញ់កូន

1.1K 109 6
                                    

« លោកអគ្គនាយកធំ.. » ស្រីល្អហៅសព្វនាមលោក Jeon ប៉ាក្មេករបស់ Tae ទាំងរដិតមាត់ស្របពេលដែលគាត់ដើរចុះមកតាមកាំជណ្ដើរ ។

« Tae មិញនេះ លេខា Lim បានរុញកូនមែនទេ?? »

« បាទលោកប៉ា នាងបានរុញខ្ញុំ » Tae ប្រើទឹកមុខស្រទន់បែបរំអួយទៅរកលោក Jeon ទាំងនិយាយទូលពិតដែលធ្វើឲ្យ Lee-raa ភ័យនឹងវត្តមានលោក Jeon ផង ខឹងនាយតូចដែលចោទនាងផង រុញបន្តិចសោះ ធ្វើរំអួយប្រាប់អីឯណា៎ ចុះត្រង់នាងត្រូវគេទះ ម៉េចមិនខ្វល់ផង ។

« ហេតុអីនាងធ្វើបែបនេះដាក់កូនប្រសាររបស់ខ្ញុំ??»

« អឺ... លោកអគ្គនាយកធំ... គឺខ្ញុំ... » ស្រីល្អនិយាយទាំរដិត

« មិនអីទេលោកប៉ា យល់ច្រឡំប៉ុណ្ណោះ តាមពិតទៅកន្លាតវារត់កាត់ខ្ញុំទើបលេខា Lim រុញខ្ញុំតែម្ដងទៅណា៎លោកប៉ា »

« ពិតមែនហ្ហេស៎អ៊ំណាម??»

« ចាស-ចាស៎ ពិតមែនហើយលោកម្ចាស់ អ្នកបម្រើសម្អាតមិនល្អសោះ ឲ្យខ្ញុំសូមទោសផង » អ៊ំណាមអឺអើតាមនាយតូចដោយសារតែឃើញគេញាក់មុខញាក់មាត់ដាក់ខ្លួន ។

« ខ្ញុំមិនប្រកាន់នឹងអ៊ំទេ »

« លេខា Lim ខ្ញុំអរគុណនាងហើយណា៎ តាមពិតទៅខ្ញុំពិតជាខ្លាចកន្លាតខ្លាំងណាស់ » Tae ធ្វើជាចាប់ដៃស្រីល្អ ប្រើភាសាឡើងពិរោះពិសារ អរគុណនាងដូចស្អីចឹង ដែលធ្វើឲ្យ Lee-raa ដែលភាំងៗ. មិនទាន់បាត់នៅឡើយ រកតែធ្វើខ្លួនមិនចង់ត្រូវ ថានាងទៅពូកែសម្ដែង Jeon Taehyung ពូកែសម្ដែងជាងនាងទៅទៀត ។

« អ៊ីចឹងខ្ញុំសុំទៅរៀបចំអាហារឲ្យអ្នកស្រីនិងលោកប្រុសតូចហើយ » អ៊ំណាមចូលមកអះអាងខ្លួនរួច ទើបដើរចូលចង្រ្កានបាយ

« លោកប៉ា កុំខឹងលេខា Lim អីណា៎ នាងជាមនុស្សល្អទេលោកប៉ា » លោក Jeon ក៏ងក់ក្បាលជឿតាមសម្ដីកូនប្រសាររបស់គាត់ ។

« លោកប៉ាទៅពិសារអាហារព្រឹកមុនចុះណា៎ ចាំខ្ញុំរៀបចំជូន លេខា Lim ហា៎ នាងនៅហ្នឹងសិនហើយណា៎ ខ្ញុំទៅរៀបចំអាហារជូនលោកប៉ាក្មេកមួយភ្លែត » Tae បែរមុខមកនិយាយល្អជាមួយស្រីល្អវិញ ទើបលោក Jeon យល់ច្បាស់ថាមិនអី ដើរទៅក្នុងចង្រ្កានបាយដោយមានកូនប្រសារដើរតាមក្រោយ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now