EP56: បារម្ភពី Tae ទេ??

893 109 9
                                    

ម៉ោងអាហារពេលថ្ងៃត្រង់ ក៏ចូលមកដល់ បន្ទាប់ពីរៀបចំអាហារពេញតុហើយ អ្នកស្រី Jeon ក៏ប្រាប់ឲ្យអ៊ំណាម ទៅហៅនាយតូចដល់បន្ទប់ ។

« អ្នកប្រុស Tae នៅមិនទាន់ក្រោកទេអ្នកស្រី » គាត់មិនហ៊ានដាស់នាយតូចឲ្យភ្ញាក់ទេ មានតែចាំបញ្ជារបស់អ្នកស្រី Jeon សិន ។

« ចាំខ្ញុំអ្នកទៅដាស់ Tae ចុះ » នាងមិនអាចឲ្យ Tae គេងទាំងមិនមានអាហារចូលពោះបែបនេះឡើយ ចឹងហើយនាងត្រូវតែដាស់នាយតូចឲ្យភ្ញាក់ពីគេង ។

« Tae Tae ក្រោកឡើង ញុំាអាហារថ្ងៃត្រង់ណា៎ » នាងហៅនាយតូចឲ្យក្រោក ទាំងលើកដៃទះស្មាគេតិចៗ. ។

« ... » ស្ងាត់គ្មានសកម្មភាព គ្មានការតបត. អ្វីទាំងអស់ ។

« Tae កូនក្រោកឡើង ចាំញុំាឆ្អែត ចាំមកគេងទៀតណា៎កូន » អ្នកស្រី Jeon ព្យាយាមដាស់នាយតូចម្ដងទៀត ។

« ... »

« Tae ហ្ហា ម៉េចក៏គេងមិនក្រោកចឹង?? Tae!? Tae មុខកូនស្លេកស្លាំងណាស់!! ចាំម៉ាក់ Call ទៅគ្រូពេទ្យ!! កុំឈឺអីឲ្យសោះណា៎កូន » ដោយនាយតូច ហៅមិនក្រោកបែបនេះ អ្នកស្រី Jeon ក៏ទាញគេឲ្យគេងធម្មតាវិញម្ដង ហើយពេលឃើញទឹកមុខគេ ស្លេកស្លាំងបែបហ្នឹង នាងក៏ឆោរឡោ ប្រញាប់ប្រញាលចេញពីបន្ទប់ទៅរកទូរស័ព្ទដើម្បី Call ទៅរកគ្រូពេទ្យ ។

« បង!! បង!! Tae ឈឺហើយ ហៅមិនក្តោកសោះ » បន្ទាប់ពីការចរចារយ៉ាងបន្ទាន់ សឹងតែត្រជាក់ចុងដៃចុងជើងត្រូវបានបញ្ចប់ អ្នកស្រី Jeon ក៏ស្ទុះវឹងបោះជំហានមកប្រាប់ស្វាមីឲ្យបានដឹងម្ដង ដូចជាចែកការបារម្ភឲ្យគ្នាយ៉ាងអ៊ីចឹង ។

« មានរឿងបែបហ្នឹងផងហ្ហេស៎??! » លោក Jeon ផ្ទួនសំណួរទាំងភ្ញាក់ផ្អើល ហើយប្រញាប់ប្រញាលឡើងទៅរកបន្ទប់កម្លោះតូចជាមួយនឹងភរិយា គាត់មិននឹកស្មានថាមានរឿងចឹងកើតឡើងឡើយ Tae ប្រហែលជាហត់ខ្លាំងណាស់ហើយមើលទៅ ។

« អូន Call ប្រាប់គ្រូពេទ្យរួចហើយ ហើយអូនគួរតែ Call ប្រាប់ Jungkook សិន »

« កុំអី មិនបាច់ Call ប្រាប់ Jungkook ទេ » លោក Jeon ចាប់ក. ដៃរបស់ភរិយាជាប់ គាត់មិនចង់ឲ្យ Jungkook មិនដឹងឮ ដើម្បីមកសង្វេគនាយតូចឡើយ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now