« អរគុណហើយបងប្រុស » នាយតូចអរគុណ Jungkook ដែលខំលើកអាហារឲ្យគេទាំងញញឹមមិនដឹងខ្យល់អ្វីទាល់តែសោះ ។
« បងប្រុស?? ឯងយល់ថាយើងជាបងប្រុសឯងមែនទេ?? » Jungkook សួរត្បកនាយតូចទាំងចងចិញ្ចើម ព្រោះពាក្យថាបងប្រុសវាស្កៀបត្រចៀកណាស់សម្រាប់នាយ ។
« ពួកយើងជាបងប្អូននឹងគ្នា នៅបន្ទប់ទទួលភ្ញៀវលោកប៉ាថាបងប្រុសមើលថែខ្ញុំមិនបានល្អ ហើយចុះស្រីម្នាក់ឈ្មោះ Lim Leeraa នោះជាអ្នកណា៎គេបងប្រុស អូយ!! អូយក្បាលរបស់ខ្ញុំ ឈឺណាស់!! » គ្រាន់តែរំលឹកដល់ឈ្មោះស្រីល្អភ្លាម Tae ក៏ស្រាប់តែឈឺក្បាលមួយចំហៀងមួយរំពេចយកតែម្ដង ។
« កុំប្រឹងចាំអី ឈប់និយាយទៅ ក្រែងឯងឃ្លានបាយមែនទេ?? ឆាប់ញុំាទៅ ឯងស្លេកស្លាំងណាស់ គួរតែញុំាឲ្យច្រើនៗ. »
« បាទ បងប្រុស » Tae តបទៅបងប្រុសយ៉ាងស្លូតបូតរួចក៏ញុំាបបររបស់ខ្លួន ក្រោមការសង្កេតមើលរបស់ Jungkook ទាំងគិតលើអ្វីម្យ៉ាង ។
@ ផាច់!! សំឡេងទះកំផ្លៀងលាន់រងំឡើងស្រួយស្រេះគួរឲ្យចង់ស្ដាប់បានធ្វើឲ្យអ្នកស្រី Lim ដែលត្រូវជាម្ដាយសែនភ្ញាក់ផ្អើលមិននឹកស្មានដល់ទាល់តែសោះ ស្របពេលដែលកូនស្រីរបស់នាង មានស្នាមម្រាមដៃឡើងក្រហមជាំឈាមស្រស់ៗ. ។
« អ្នកស្រី?? ហេតុអីអ្នកស្រីមកវាយកូនស្រីខ្ញុំ?? »
« បើនាងចង់ដឹងនាងសួរកូនស្រីរបស់នាងទៅ!! ប្រឹងស្រវ៉ាទៅណា៎ មិនចេះមើលខ្លួនទេហ្ហេស៎??! ឃើញមុខនាងដំបូងៗ. យើងគិតថានាងស្លូតបូត តែតាមពិតជាពស់វែក!! »
« អ្នកស្រី?? Leeraa ឯងយ៉ាងម៉េចហើយ ឈឺទេ?? »
« ខ្ញុំមិនអីទេម៉ាក់ »
« យើងនឹងឲ្យនាងដឹងថា នាងលេងជាមួយគ្រួសារយើង វាវេទនាប៉ុណ្ណា!! យើងនឹងឲ្យមេធាវី Han អូសនាងឯងចូលគុក ស្រីកញ្ច្រោង!! »
« ជ្រុលពេកហើយអ្នកស្រី?? កូនស្រីរបស់ខ្ញុំ បានធ្វើស្អីគ្រួសារអ្នកស្រី ហេតុអីអ្នកស្រីមើលងាយហើយធ្វើបាបនាងថ្នាក់នេះ?? រួចចុះលោក?? លោកជាប្ដីរបស់នាង ម៉េចមិនឃាត់នាង បែរជាឈរមើលនាងធ្វើបាបគេឯងបែបនេះ?? »