♡︎ EP24 យើងមិនបណ្ដោយអោយកូនយើងឈឺខ្លួនជាមួយឯងទេ ♡︎

1.9K 121 7
                                    

« អ្ហាយ..!! អឹប!! » ថេយ៍បិទភ្នែកស្រែកមួយវ៉ាស់យកស្លាប់ រហូតដល់ជុងហ្គុកសែនថាំចិត្តក៏ស្ទុះស្ទាទៅបិទមាត់គេយ៉ាងលឿន ។ មាឌតូចទេ ប៉ុន្តែពេលស្រែកអោយដូចកញ្ចែតែម្ដង គ្រាន់តែមកគេងអោបកូនសោះស្រែកដល់ថ្នាក់នេះទៅហើយ ចុះទម្រាំរំលោភទៀតនោះ ស្រមៃមិនចេញទេលោកអឺយ សង្ស័យតែស្រែកដាច់កន្លើតចោលហើយ ។

« នែ៎ យកដៃលោកឯងចេញភ្លាម!! » ដៃមាំទាំលើកទៅអោបកាយតូចយ៉ាងជាប់ធ្វើអោយគេងើយមុខឡើងនិយាយតវ៉ាចេញមក ។ ដៃមិនដឹងជាអោបមនុស្សស្រីប៉ុន្មាននាក់ហើយទេ មកគេងអោបគេបែបនេះគួរអោយរអើម ។

« យកមកអោបកូនយើងទេតើស៎ យ៉ាងម៉េច?? មិនសុខចិត្ត?? ច្រណែន?? » ជុងហ្គុកបកសំណួរមកវិញ ធ្វើអោយថេយ៍ខឹងក្ដៅស្លឹកត្រចៀកតែម្ដង ។ ច្រណែនឬ?? មិនសូម្បីតែគិត!! ហើយបែរមកសម្លក់ជុងហ្គុក ។

« ប្រយ័ត្នលានភ្នែកទៅ »

« ចេញពីបន្ទប់ខ្ញុំទៅ »

« អត់! »

« នេះជាបន្ទប់របស់ខ្ញុំ ខ្ញុំមានសិទ្ធិដេញលោកចេញ »

« ប៉ុន្តែយើងជាម្ចាស់ផ្ទះនេះមានសិទ្ធិជាង ចង់យើងដេកកន្លែងណា៎ក្នុងផ្ទះនេះក៏ជារឿងរបស់យើង »

« កន្លែងដេកមួយគគោកឆាប់ទៅដេកទៅ »

« តែកូនយើងនៅត្រង់នេះ យើងចង់គេងអោបកូនយើង »

« ប៉ុន្តែខ្ញុំមិនអោយអោប! »

« ឃាត់បានតែមាត់អត់ប្រយជន៍រើយមាត់ទទេរ »

« ហ្ហឹកៗ. !! អឹប » ជុងហ្គុករហ័សលាដៃខ្ទប់មាត់នាយតូចដើម្បីកុំអោយស្រែកខ្លាំងនេះ ។ ពូកែណាស់អាខាងជំទាល គួរអោយធុញ ។

<< Hongdae supermarket >>

ជាថ្ងៃដែលនាយតូចធ្វើការ គេក៏ខំប្រឡេះដៃជុងហ្គុកចេញសន្សឹមៗ. ប្រញាប់រៀបចំខ្លួនញុំាអាហារពេលព្រឹកហើយក៏ចាកចេញពីផ្ទះរបស់ជុងហ្គុក ហើយទុកអោយនាយគេងលើគ្រែម្នាក់ឯង ។ បន្តិចក្រោយមកអ្នកស្រីចនក៏ចុះមកដល់ខាងក្រោម សួររកវត្តមាននាយតូចពីអ៊ុំណាម ក្រែងលោរគេចុះមក ហើយអ៊ុំណាមក៏ប្រាប់អ្នកស្រីថាថេយ៍ទៅផ្សារទំនើប ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now