« ឯងបិទភ្នែកធ្វើអី? » Jungkook បន្ទាប់ពីឃើញនាយតូចបិទភ្នែកញញឹមហាក់ដូចជារង់ចាំអ្វីម្យ៉ាង តែនាយមិនយល់ទាល់តែសោះ ខណៈដែលនាយតូចបែរជារង់ចាំស្នាមថើបពីនាយ ។
« ពាក់អាវ »
« មិនចាំបាច់បិទភ្នែកទេ បើកភ្នែកវិញមក អាវនេះកិបឡេវតើ »
« អរបាទ » Tae ក៏ព្រមបើកភ្នែក ទាំងរាងស្រង៉ាកចិត្តតិចៗ. ។
« នេះខោយកទៅស្លៀកក្នុងបន្ទប់ទឹកទៅ »
« ហ្ហាស? » គេស្ដាប់ច្រឡំទេឬ? បើគេស្លៀកខោ រំលោ* គ្នាម៉េចកើត? (🙏) ។
« ឆាប់ឡើង ឬក៏ចង់ឱ្យយកស្លៀកឱ្យ? » កុំឱ្យថានាយចេះដឹងរាងកាយរបស់គេពេក ពាក់តែអាវឱ្យសិនបានហើយ រឿងអ្វីផ្សេងបោះចោលមួយឡែកសិន ។
« មិនធ្វើអីទេហ៎? »
« ធ្វើអី? យើងមិនយល់សម្ដីឯងនិយាយទេ ឆាប់ទៅស្លៀកខោទៅ ឯងចង់នៅបែបនេះមិនមានអារម្មណ៍ថាវាលៗ. ទេហ៎? »
« ចឹងក៏បាន » នាយតូចយកខោពី Jungkook រួច ដោយទឹកមុខមិនអស់ចិត្ត ខកបំណងអស់ ហើយបោះជំហានទៅរក បន្ទប់ទឹក ។
« កើតស្អីអ៊ីចេះ?សួរប្លែកៗ. » Jungkook គ្របួចចិញ្ចើមចូលគ្នាដូចខ្សែបូ ទាំងរអ៊ូតិចៗ. ដោយមិនអស់ចិត្ត ទើបលបដើរទៅក្បែរបន្ទប់ទឹក ។
« ហ៊ឹស! បងជាមនុស្សកុហក Jeon Jungkook!! អូនឈប់ស្រឡាញ់បងហើយ! ធ្វើឱ្យរឿងយល់សប្តិក្លាយជាការពិតស្អី? ហ៊ឹស!! កុហកគេសោះ!! » បន្ទាប់ពីឮនាយតូចនិយាយដើមខ្លួនបែបនេះ Jungkook ក៏កាត់ន័យយល់បាត់ទៅហើយ ទើបសើចនៅចុងមាត់ ។
« គេគិតស្អីនេះ? » មិនយល់សោះ នាយមិនយល់ពីនាយតូចសោះ គិតអីប្លែកៗ. បើតែយ៉ាងៗ. នេះ មានសង្ឃឹម បានការចងចាំពីមុនៗ. មកឬអត់ ។
<< ក្រាក >>
« អូស Jung-Jungkook បងមកឈរត្រង់ហ្នឹងធ្វើអី? » នាយតូចស្រាប់តែភ្ញាក់ក្រញ៉ាញពេលបើកទ្វារមកឃើញ Jungkook ឈរចំពីមុខតែម្ដង ។
« យើងខ្លាចថាឯងរអិលដួល ទើបមកឈរត្រង់ហ្នឹង »
« ឈរ-ឈរយូរហើយនៅ?មានបានស្ដាប់ឮអូននិយាយអីខ្លះទេ? »
« អត់ផង ឯងនិយាយអីហ៎? »
« អត់-អត់មានបាននិយាយអីផង »