« Tae នេះតែក្រូចឆ្មាបងធ្វើឱ្យអូន ឆាប់ញុំាទៅប្រយ័ត្នផ្ដាសសាយ »
« អរគុណហើយ » គេយកវាមកក្រេបតិចៗ. មុននឹងប្រគល់វាឱ្យនាយវិញ ។
« ខ្ញុំចង់គេង »
« ហ៊ឹម គេងចុះចឹងបងមិនរំខានទេ » ខណៈពេលដែលនាយតូចទាញភួយមកគ្របខ្លួន Jungkook ឯណេះក៏ដើរសម្ដៅទៅខាងក្រៅបន្ទប់ ។
ដោយសារតែ Tae មានអារម្មណ៍មិនសូវស្រួលខ្លួន ឈឺក្បាល វិលមុខ ចង់ក្អួតចង្អោរ ទើបគេមិនសូវជារករឿង Jungkook ហើយគ្រាន់តែទម្លាក់ខ្លួនគេងភ្លាម មិនទាន់បាន 5 នាទីស្រួលបួលផង ក៏គេងលក់ ទាំងនៅពាក់អាវឃ្លុំនៅឡើយ ចំណែកឯ Jungkook ចូលមកវិញ ឃើញនាយតូចគេងលក់បែបនេះនាយក៏ញញឹម មុននឹងឡើងលើគ្រែទាញគេយកមកឱបក្នុងប្រអប់ទ្រូង ។
កន្លះម៉ោងក្រោយមក ភ្លៀងក៏រាំង នាំមកជាមួយនឹងឥន្ធនូឆ្លងកាត់ទីក្រុងដ៏ស្រស់ស្អាត ។
« ភ្ញាក់ហើយហ៎? » Jungkook
« ហ្ហេលោក! ម៉េចក៏នៅត្រង់នេះចឹង? »
« គឺគេងហ្នឹងហើយ »
« គេង? នរណាឱ្យលោកគេងទីនេះ? »
« បើមិនឱ្យបងគេងទីនេះ អូនចង់ឱ្យបងគេងលើឥដ្ឋការ៉ូហ្ហេស? »
« ខ្ញុំគ្រាន់តែឆ្ងល់ ហេតុអីចាំបាច់គេងក្បែរខ្ញុំបែបនេះ? »
« គ្រែមានតែ 1 ច្បាស់ជាត្រូវគេងជាមួយគ្នាចឹងហើយ »
« កុហក វាគ្រាន់តែជាលេសប៉ុណ្ណោះ បានហើយខ្ញុំចង់ទៅផ្ទះវិញ ឯណាសម្លៀកបំពាក់ខ្ញុំ? » គេនិយាយបែបតំឡើងសំឡេងបន្តិច ខណៈដែលដៃកាន់ខ្ញាំកអាវខ្លួនឯងជាប់ ជាមួយនឹងទឹកមុខមិនទុក្ខចិត្តមេឃមិនទុក្ខចិត្តផ្កាយសោះ ។ មិនដែលមានទេ នៅ Condo ជាមួយគ្នាតែ 2 នាក់ គ្រាន់តែគេងក្បែរគ្នាក៏ចប់ ជួនកាលនាយកំពុងតែរកលេសចង់ប៉ះខ្លួនគេក៏ថាបាន ។
« នៅត្រង់នោះ បងហាលវាត្រង់នោះ » គេក៏ងើបពីគ្រែ ទាញសម្លៀកបំពាក់ហើយចូលទៅផ្លាស់ក្នុងបន្ទប់ទឹក ស្របពេលដែល Jungkook ដើរចេញពីបន្ទប់គេង ដើម្បីធ្វើអីឱ្យគេញុំា ។
« រួចរាល់ហើយមែនទេ? ឆាប់អង្គុយមកញុំាអីសិន »
« លោកមិនឮខ្ញុំនិយាយទេហ៎? ថាខ្ញុំចង់ទៅផ្ទះ »