បន្ទាប់ពីនាំនាយតូចទៅញុំាសាច់អាំងក្នុងហាងតូចមួយ យ៉ាងសាមញ្ញរួច ក៏នាំនាយតូមកទន្លេ Han ដែលមនុស្សគ្រប់គ្នាចំណាំមកដើរកំម្សាន្ត លំហែអារម្មណ៍ លំហែកាយ ជាពិសេសអ្នកមានដៃគូរ មិត្តសម្លាញ់ និង គ្រួសារដ៏មានសុភម្គលតែម្ដង។
« ហ៊ិៗ. ដេញចាប់មក ឯងចាំបងមិនទាន់ទេ ហ៊ិៗ. » សំឡេងសើចក្អាកក្អាយរបស់ក្មេងៗ គ្រប់ជ្រុងបានជម្រុញចិត្តឱ្យនាយតូចរំភើបញាប់ញ័រ ស្រមៃឃើញកំលោះតូចេបស់ខ្លួន បើសិនជាធំឡើងមាន 2 នាក់បងប្អូន ច្បាស់ជាដេញប្រលែងគ្នាអ៊ីចឹងដែរហើយ ។« ចង់ញុំាការ៉េមទេយើងទិញឱ្យ »
« ក្រែងទើបតែញុំាសាច់អាំងហើយហ៎? អូនមិនញុំា »
« ហ៊ឹម អង្គុយត្រង់ហ្នឹងហើយ យើងទៅទិញឱ្យ » គេមិនបានខ្វល់ថានាយតូច ទើបតែញុំាអីរួច ទេ សំខាន់គេចង់ឱ្យនាយតូចញុំាឱ្យបានច្រើនៗ. កាន់តែល្អសម្រាប់នាយ ។
គេបានដើរសម្ដៅទៅរកឡានការ៉េមដោយមិនបង្អ់ពេលវេលា រកតែនាយតូចឃាត់មិនទាន់ ចឹងហើយមានតែអង្គុយចាំតាមបង្គាប់តែប៉ុណ្ណោះ ។
« នេះការ៉េម »
« អរគុណហើយ តែបងញុំាការ៉េមដែរហ៎? »
« យើងទិញឈុតធំ ហើយគេថែមឱ្យ ឯងយកញុំាទាំងអស់ទៅ »
« បាទ អរគុណហើយ »
« តើឯងចង់ដើរលេងឯណាទៀតអត់? យើងនាំទៅ »
« យប់ហើយ កុំទៅអីល្អជាង »
« យប់ជ្រៅបន្តិចក៏មិនអីដែរ ព្រោះស្អែកជាថ្ងៃសម្រាក »
« ហ៊ឹម »
« អ៊ីចឹងឯងរកនឹកទៅថាចង់ឱ្យយើងនាំឯងដើរលេងនៅឯណា »
« អូនដូចជាពិបាកគិតដល់ហើយ មិនដឹងថាត្រូវទៅណាបន្តពិតមែន »
« អ៊ីចឹងចាំយើងជាអ្នកនាំឯងទៅចុះ »
« បាទ »
« តែចាំស្អែក »
« ហ៊ឹម.. » Tae ក៏ងក់ក្បាលយល់ស្រប គេមិនខ្វល់ថាកន្លែងណាជាកន្លែងណាទេ សំខាន់ឱ្យតែមាន Jungkook គឺគ្រប់គ្រាន់ហើយសម្រាប់គេ ។
Jungkook ដើរបណ្ដើរកាន់ដៃនាយតូចបណ្ដើរៗ រហូតដល់ចំណតឡាន បន្ទាប់មកទើបតួខ្លួនរបស់រថយន្តស៊េរីទំនើប Mercedes ពណ៌ខ្មៅក្រឹប ផ្លាស់ទីទៅមុខជារឿយៗតាមដងផ្លូវអមជាមួយយានយន្តឯទៀត។