« អាចជួយខ្លួនឯងបានឬ?? ក្អួតតែប៉ុន្មានដងសោះក៏សន្លប់ទៅហើយហ្នឹងហ្ហេស៎?? » កាយតូចច្រឡឹងវិះតែនឹងដួលទៅលើឥដ្ឋ ប៉ុន្តែក៏ត្រូវនាយទប់ជាប់ ស្រដីទាំងហួសចិត្ត សឹមត្រកងនាយតូចដែលបិទភ្នែកបាត់មាត់បាត់ក. នោះទៅលើពូក ។
៚ ជីបៗ. ជីបៗ. ៚
សម្លេងរំខានដំណេកជែកចាចប្រហើរៗ. ក្បែរត្រចៀកធ្វើឲ្យជុងហ្គុកសន្សឹមត្របកភ្នែកមកយឺតៗ. លើកដៃបាំងពន្លឺព្រះអាទិត្យដែលចាំងស្ទើរតែខ្វាក់នោះ រួចទើបបែរមកមើលនាយតូចដែលនៅក្បែរនោះ ។ ក្រោយពីមើលទឹកមុខមនុស្សដែលគេងមិនដឹងអ្វីនោះបានបន្តិច ជុងហ្គុកក៏ងើបចេញពីគ្រែ សម្ដៅទៅវាំងននវាសវាបិទរួចក៏ដើរសម្ដៅទៅបន្ទប់ទឹក ។
[ S K I P ]
មួយម៉ោងបានកន្លងផុតទៅយ៉ាងរលូន ហើយក៏គ្មានអ្វីអាចរំខានដំណេកនាយតូចបានដែរ ប៉ុន្តែទោះយ៉ាងណា៎ក្ដី ពេលនេះម៉ោង 8 កន្លះហើយ អាចថាគេគេងបានឆ្អែតហើយ សន្សឹមខ្លួនក្រោកមួយៗ. សម្លឹងទៅជុំវិញបន្ទប់ជាពិសេសទូកញ្ចក់ដាក់សម្លៀកបំពាក់ដែលមានបណ្ដោយ 15 m នោះដើម្បីអោយសុំាភ្នែក រួចហើយបម្រុងនឹងងើបចេញពីគ្រែភ្លាមៗ. ក៏ស្រាប់តែប្រទះអាហារដែលនៅលើតុ ។
បន្ទាប់ពីញុំាអាហារទាំងអស់នោះរួច នាយតូចក៏ចូលទៅងូតទឹកធម្មតា ប៉ុន្តែក្រោយពេលងូតទឹករួចរាល់ហើយ ក៏ស្រាប់តែនឹកឃើញថាទីនេះមិនមែនជាបន្ទប់គេងរបស់ខ្លួន ធ្វើឲ្យនាយតូចភ្នែកក្រឡោតៗ. មួយរំពេច ។ ជើងសស្រឡូនបោះជំហានមកមួយៗ. ខណៈដែលខ្លួនកំពុងតែចងពុំត្រឹមពាក់កណ្ដាលជង្គង់ដោយកន្សែង...
៚ ក្រាក ៚
រំពេចនោះជុងហ្គុកក៏បើកទ្វារឡើងមក បង្ហាញអោយឃើញកាយតូចកំពុងតែចងពុំប្រឈមមុខនាយតែម្ដង ។
« ខ្ញុំទៅបន្ទប់ខ្ញុំវិញ អួយ៎!! » ងើយមុខបង្ហើបបបូរមាត់ទន់ល្មើយនិយាយប្រាប់ប៉ុណ្ណឹងរួច ថេយ៍ក៏បោះជំហានទៅម្ខាងដើម្បីសម្ដៅទៅខាងក្រៅ ប៉ុន្តែក៏ស្រាប់តែរអិលភ្លែតជើង ទើបដៃមាំទាំក៏រវាមទៅអោបចង្កេះតូចជាប់មកផ្អឹបនឹងរាងកាយធ្វើឲ្យគេបន្លឺមកទាំងភ្ញាក់ ។