« Tae ហ្ហា ក្រោកឡើងទៅផ្ទះពួកយើងវិញ » ពេលល្ងាច ម៉ោង 5 Jungkook ក៏ចូលមកក្នុងបន្ទប់គេងដោយនិយាយដាស់នាយតូចថើរៗឱ្យត្រឡប់ទៅ Condo ជាមួយនាយវិញ ទីនេះថ្វីត្បិតតែជាផ្ទះរបស់នាយពេញច្បាប់ តែនាយនិង Tae ត្រូវផ្លាស់ទៅនៅ Condo មួយរយៈសិន ព្រោះទីនោះស្ងប់ស្ងាត់ មិនធំពេកហើយក៏មិនតូចពេក សាកសមបំផុតសម្រាប់គ្រួសារតូច របស់នាយ ជាពិសេសនៅទីនោះ គ្មានជណ្ដើរឱ្យនាយតូចឡើងចុះ នាំឱ្យមិនស្រួលចិត្តឡើយ ។
« អត់ទេ ខ្ញុំចង់គេង » នាយតូចរអ៊ូទាំងបិទភ្នែកជាប់ ។
« ទៅគេងនៅផ្ទះពួកយើងវិញណា »
« បើលោកចង់ទៅ ទៅតែឯងទៅ ខ្ញុំគេងបន្ត » គេរអ៊ូជាប់មាត់មិនដាច់រួច ក៏បង្វែរខ្នងដាក់នាយ ។
« Jungkook កូននាំ Tae ទៅណាហ្នឹង? មិននៅញុំាអាហារពេលល្ងាាចជុំគ្នាសិនទេឬ? » ដោយអស់វិធី Jungkook ក៏មានត្រឹមតែបីនាយតូចទាំងគេងលក់ តម្រង់ទៅរកឡានប៉ុណ្ណោះ ក៏ប៉ុន្តែមកដល់ត្រឹមបន្ទប់ទទួលភ្ញៀវអ្នកម៉ាក់សួរនាំ ។
« បាទ ម៉ាក់ ខ្ញុំនាំ Tae ទៅ Condo វិញ ហើយពួកខ្ញុំមិនបាននៅញុំាអាាហារជុំគ្នាទេ »
« ម៉េចចឹង? កូនកុំប្រញាប់ទៅពេកអី ញុំាអីជុំគ្នាម្ដងទៀតសិនទៅ »
« មិនអីទេម៉ាក់ មេឃងងឹតហើយ ខ្ញុំត្រូវនាំ Tae ត្រឡប់ទៅវិញ » គេស្រឡាញ់ប្រពន្ធកូនគេ ណាស់ ជាពិសេសអារឿងយប់ជ្រៅអីហ្នឹង មិនបានទេឥឡូវ គឺវាគ្រោះថ្នាក់បែបនេះហើយ ទើបគេមិនចង់ឱ្យនសយតូចទៅណាមកណា ព្រោះពោះរបស់គេកាន់តែចាស់ខែពី 1 ថ្ងៃទៅ 1 ថ្ងៃហើយ ។
« មានទាន់ងងឹតឯណា Jung កុំបារម្ភពេកកូន »
« មិនបានទេម៉ាក់ ខ្ញុំត្រូវមើលថែ Tae ប៉ាម៉ាក់ញុំាអាហារជាមួយបងប្រុសចុះ »
« ហ្ហេ ដូចជាហួងហែងប្រពន្ធពេកទេដឹង » នាងនិយាយទាំងគ្របួចចិញ្ចើមម្នាក់ឯង មើលទៅកូនប្រុសដែលបីនាយតូចតម្រង់ទៅរកឡាន មេឃងងឹតគ្រោះថ្នាក់ គិតថា Tae ជាក្មេងដែលមិនដឹងអីឬក៏យ៉ាងម៉េចហ្នឹង? ។
« លោក » មកដល់តាមផ្លូវ បរដោយរថយន្ត Mercedes ស៊េរីទំនើប នាយតូចក៏ស្រាប់តែក្រោកហៅសព្វនាមរបស់នាយ ។