EP153

292 22 0
                                    

« អ្ហេ តិចគេលួចមើលខ្ញុំងូតទឹកទៅ? មិនបានទេ ហេតុអីក៏ភ្លេចខ្ទាស់គន្លឹះបែបនេះ!! » ងូតទឹកបានមួយសន្ទុះ គំនិតខ្មៅកខ្វក់របស់នាយតូចស្រាប់តែលេចឡើងមួយរំពេចមិនចាំថ្ងៃស្អែក មុននឹងគេដើរទាំងស្រាតលបៗ ហើយបើកទ្វារបន្តិច ដើម្បីសង្កេតរកមើល Jungkook រួចទើបខ្ទាស់គន្លឹះហើយដើរទៅងូតទឹកវិញ ។ ពេលនេះគេត្រូវការពារខ្លួន ព្រោះគេស្អាត មនុសកសប្រុសណាក៏ចង់បានគេដែរ ចឹងហើយមិនអាចឱ្យ Jeon Jungkook ម្នាក់នោះបានស្រួលៗពេកឡើយ ។

« ងូតរួចហើយហ៎? ឆាប់មកអង្គុយបង » នាយតូចក៏ដើរចេញមកជាមួយអាវឃ្លុំ ។

« ជាអី? »

« បាយឆាគ្រឿងសមុទ្រ » គេដឹងថានាយតូចចូលចិត្តទើបខំធ្វើមកយ៉ាងយកចិត្តទុក្ខដាក់ ។

« ហ៊ឹម »

« ចាំបងបញ្ចុក »

« ហ៊ឹម អរគុណ » ឱ្យតែនិយាយដល់រឿងញ៊ាំ នាយតូក៏ក្លាយជាកូនឆ្មាតូចមួយរំពេច និយាយស្ដីអរគុណទៅរក Jungkook យ៉ាងងាយចិត្តគំនិត ទាំងដែលកាលពីមុនពាក្យអស់ហ្នឹងមិនងាយរបេះចេញពីមាត់គេឡើយ ។

« បងដឹងថាអូនចូលចិត្ត បងធ្វើឱ្យអូនច្រើនណាស់ ញុំាមួយចាននេះអស់ ចាំបងទៅយកមួយចានទៀតមកឱ្យអូន » នាយតូចញុំាច្រើនបែបនេះ ព្រោះត្រូវចិញ្ចឹមកូនក្នុងផ្ទៃម្នាក់ទៀត ។

« ហ៊ឹម »

« ញុំាឱ្យឆ្អែតៗណា ព្រោះបងធ្វើតែសម្រាប់អូនម្នាក់ទេ »

« រួចចុះលោក? »

« បងមិនទាន់ឃ្លានទេ »

« ទាល់តឺឃ្លានបានលោកញុំាឬ? លោកខំធ្វើគួរតែញុំាខ្លះទៅ លោកស្គមជាងខ្ញុំទៅទៀត គួរតែញុំាឱ្យច្រើនៗ » ប្រុសនេះស្វិតទេ តែកម្លាំងគេអាចបីមាឌខ្លួនគេបីនាក់តែឯងបាន ។

« អូនមានសាច់ព្រោះតែអូនមានកូន ចឹងហើយអូនត្រូវញុំាឱ្យបានច្រើន ដើម្បីខ្លួនឯងផងនិងកូនផង »

« តែលោកថាធ្វើច្រើន លោកគួរតែញុំាខ្លះដែរទៅ ព្រោះទោះបីជាខ្ញុំត្រូវមើលថែកូន ក៏មិនដល់ថ្នាក់មិនបានខ្វល់ពីលោកដែរ »

« រាល់ថ្ងៃនេះអូនខ្វល់ពីបងស្រាប់ហើយតើ » គេចង់បានន័យថា ទោះបីនាយតូចមិនដែលសុំឱ្យគេញុំាអាហារដែលនាយខំធ្វើឱ្យគេជាមួយកូនស្រីក៏ដោយ ក៏នាយនៅតែដឹងថានាយតូចតែងតែខ្វល់ខ្វាយពីគេដែរ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now