♡︎ EP26 ប្រញាប់ទៅលើកទឹកចិត្តប្ដីប្រកួតបាល់ ♡︎

1.6K 119 7
                                    

« ហ្ហឹម.. លោក..! » កណ្ដាលអាធ្រាតក៏បានចូលមកដល់ នាយតូចដឹងខ្លួនឡើងធ្វើទឹកមុខស្ងូញស្ងូញ ទាញដៃជុងហ្គុកចេញ រួចទើបលើកដៃទៅគោះទ្រូងនាយតិចៗ. ដើម្បីចង់ដាស់គេភ្ញាក់ ។ ស្អុះស្អាប់បែបនេះគេមិនចេះគេងទេ ។

« ហេតុអីងងឹតបែបនេះ?? » ជុងហ្គុកអើតមុខបន្តិច ហើយនាយតូចមិនចាំយូរក៏ចោទសួរ រួចទើបនាយឈោងដៃចុចកុងតាក់អំពូលក្នុងបន្ទប់ ប៉ុន្តែវាក៏ស្រាប់តែមិនភ្លឺ ។

« ប្រហែលដាច់ភ្លើងហើយ »

« ស្អុះស្អាប់ណាស់ ខ្ញុំចង់ទៅងូតទឹក »

« ហ្ហឹម.. ចាំយើងនាំទៅ » និយាយរួចជុងហ្គុកក៏ទាញទូរស័ព្ទមកចុចបើកពិល រួចទើបទាញដៃនាយតូចអោយងើបដែរតាមខ្លួន បន្ទាប់ពីយកអាវមួយសម្រាប់រួចរាល់ហើយ នាយក៏នាំកាយតូចឆ្ពោះទៅបន្ទប់ទឹក អង្គុយរងចាំគេបានមួយសន្ទុះទើបគេចេញជាមួយនឹងអាវថ្មីមួយទៀត ។

[ S K I P ]

« គេងអត់ស្លៀកខោប៉ុណ្ណឹងហើយនៅមិនរំលោភទៀត » ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ គ្រាន់តែមកដល់បន្ទប់គេងរបស់ខ្លួនភ្លាម នាយតូចក៏បង្ហើបបបូរមាត់រអ៊ូម្នាក់ឯងតិចៗ. ហ្ហើយ.. ខោក្នុងក៏អត់ស្លៀក ខោខ្លីធម្មតាក៏អត់ស្លៀក ហើយថីបានមិនរំលោភ??! ។

« ទ្វារបន្ទប់ខ្ញុំប្រហែលជាវាគាំងហើយម៉ាក់ យប់មិញបើកមិនបាន ប៉ុន្តែព្រឹកនេះបែរជាបើកបានទៅវិញ » នាយសង្ហារនិយាយស្របពេលដែលនាយតូចដែលអង្គុយទល់មុខអ្នកស្រីចនកំពុងតែចូកអាហារពេញៗ. ស្លាបព្រាញុំាដូចជាឃ្លានណាស់ណា៎យ៉ាងអញ្ចឹង ។ អ្នកស្រីចនកាលដែលឮកូនប្រុសនិយាយបែបនេះនាងក៏ញញឹមបន្តិច ។

« យប់មិញម៉ាក់ឃើញថេយ៍ចូលក្នុងបន្ទប់ជុងទើបម៉ាក់អោយអ៊ុំណាមចាក់សោរបន្ទប់របស់កូន »

« ម៉ាក់ » ជុងហ្គុកបន្លឺឡើងយ៉ាងបង្អូសបែបភ្ញាក់ផ្អើល ។

« ម៉ាក់ចង់ដឹងថាកាលដែលនៅជាគូដណ្ដឹងនឹងគ្នាឈ្លោះគ្នាដូចឆ្មាកណ្ដុរ ប៉ុន្តែពេលរៀបការមានកូន ចង់ដឹងថាថេយ៍និងជុងនៅបន្ទប់ជាមួយគ្នាចុះសម្រុងឬអត់ ទើបម៉ាក់ចាក់សោរពួកឯងដោយមិនប្រាប់ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now