♡︎ EP03 អាមនុស្សឡប់ ♡︎

2.7K 210 4
                                    

« ខ្ញុំមិនឃើញអ្នកប្រុសថេយ៍ទេអ្នកស្រី » អ៊ុំណាមក៏ចុះមកវិញដើម្បីចូលទៅប្រាប់អ្នកស្រីចន មិនដឹងថាអ្នកប្រុសថេយ៉ុងបាត់ទៅណា៎នោះទេសូម្បីតែក្នុងបន្ទប់ក៏មិនឃើញដែរ ជុងហ្គុកក៏ញញឹមសមចិត្តទាំងមានគំនួច បើសិនជាបាត់ទៅរាល់ថ្ងៃបែបនេះមិនដឹងជាល្អយ៉ាងម៉េចនោះទេ ។

« ប្រហែលជាប្រញាប់ទៅរៀនហើយ មិនអីទេអ៊ុំណាម ចាំញុំាបាយហើយខ្ញុំ Call សួរបន្តិចចុះ » អ៊ុំណាមអោនគំនាបហើយក៏ដើរចូលទៅក្នុងផ្ទះបាយ ។

( រីង រីង )

សម្លេងទូរស័ព្ទដែលនៅក្នុងកាតាបរបស់ថេយ៍ក៏រោទិ៍ឡើង រួចទើបដកវាយកមកមើលថាអ្នកណាគេ Call មក ប៉ុន្តែក៏ចងចិញ្ចើមចូលគ្នា ព្រោះតែជាគូដណ្ដឹងហេងស៊យមហាចង្រៃនេះឯង ។

( ពេលម៉ាក់យើង Call ទៅ ឯងត្រូវប្រាប់ថាឯងប្រញាប់ទៅរៀនទើបមិនបានញុំាអាហារពេលព្រឹក យល់ហើយនៅ?? )

« លោកគិតថាខ្ញុំជាកូនក្មេងហ្ហេស៎?? ដែលត្រូវស្ដាប់មនុស្សចង្រៃដូចជាលោកឯង??! » គេនៅម៉ួម៉ៅមិនទាន់បាត់នោះទេ ដេញគេចេញពីផ្ទះហើយនៅមកបញ្ជាគេអោយកុហកមនុស្សចាស់ទៀត គិតចង់គេចទង្វើឆ្កួតៗ. របស់ខ្លួនឯងច្បាស់ណាស់ ។

( កុំមកសម្ដីឈ្លើយជាមួយយើង យើងប្រាប់អោយនិយាយបែបណា៎ក៏និយាយបែបហ្នឹងទៅ ) ទឹកមុខកំណាចក៏បង្ហាញចេញមក ស្របពេលដែលជំហានជើងក៏បោះញាប់ៗ. ចូលទៅខាងក្នុងបរិវេនសាលា គូដណ្ដឹងឆ្កួតយ៎ស្អី និយាយស្ដាប់គ្នាមិនចូលផង ខឹងណាស់ ចង់តែបោកក្បាលនឹងជញ្ជាំងអោយបែកឈាមម្ដងៗ. ទេ ។

« មកនេះ » ដើរមកដល់កន្លែងដែលថេយ៉ុងកំពុងតែឈរ ជុងហ្គុកមិនបង្អង់យូរក៏ស៊កទូរស័ព្ទចូលហោប៉ៅវិញ ទាញកន្រ្តាក់ក. ដៃតូចទៅកន្លែងស្ងាត់មួយ ។

« ផាំង បើហ៊ានតែប្រាប់យើងនឹងបញ្ចូនឯងទៅឋាននរក » បាតដៃនាយកម្លោះបោកផ្អឹបនឹងជញ្ជាំង លាន់សូររងំពេញត្រចៀកថេយ៉ុង ធ្វើអោយគេភ័យសឹងតែលស់ព្រលឹងទៅហើយ ។

« ឋាននរកក្បាលលោកឯងហ្នឹង គិតថាខ្ញុំខ្លាចហ្ហេស៎ មើស៎ថយចេញដល់ម៉ោងចូលរៀនហើយ »

« អត់ ! បើឯងមិនប្រាប់ម៉ាក់ដូចដែលយើងប្រាប់ទេ យើងនឹងមិនអោយឯងចូលរៀនទេ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now