EP142: Alice

356 40 14
                                    

« អ៊ំហ្ហា មានអីញុំាទេ? ខ្ញុំឃ្លាន » ជាមួយនឹងជំហានមួយៗ ស្រឡូនស្អាត ចូលមកក្នុងផ្ទះបាយ ដោយធ្វើទឹកមុខជូរហួញ លើកដៃអង្អែលពោះបញ្ជាក់ថាគេនិងកូនឃ្លានស្ទើរឆ្កួតស្ទើរជា ។

« អ្នកប្រុស Tae ឃ្លានហ៎? អង្គុយចុះសិនមក ចាំអ៊ំធ្វើអីឱ្យញុំា » គ្រាន់តែឮថាអ្នកប្រុសតូចឃ្លានភ្លាម អ៊ំ Kim ក៏ស្រវេស្រវ៉ាដៃជើង គិតធ្វើម្ហូបឱ្យនាយតូចញុំាមិនចេះតិចពេល ដោយទាញដៃគេឱ្យគេមកអង្គុយចាំនៅតុអាហារវិញ ហើយបើកទូរទឹកកក រកអ្វីមិនដឹងឱ្យគេផឹកដើម្បីទ្រាប់ពោះសិន ។

« ផឹកអានេះសិនចុះណា សូម្បូរកាល់ស្យូមណាស់អ្នកប្រុស Tae »

« អរគុណហើយអ៊ំ »

ធម្មតាហើយ មនុស្សពូកែញុំាស្រាប់ មកថែមសមាជិកក្នុងពោះម្នាក់ទៀត គេត្រូវតែញុំាឱ្យខ្លាំងជាងនេះ ព្រោះដើម្បីចិញ្ចឹមកូនក្នុងពោះ តែថាគេញុំាច្រើនយ៉ាងណាក៏មិនចេះធាត់ដែរ មានតែគួរឱ្យស្រឡាញ់លើសដើម ។

« Tae ក្រោកឡើង ម៉េចក៏អូនគេងទៀតហើយ? » ល្មមតែរៀបចំខ្លួនក្នុងបន្ទប់រួចរាល់ នាយតូចញុំាបាយអស់ 2 ចាន ហើយឆ្លៀតមកគេងលក់លើសាឡុងថែមទៀតផង Jungkook ពិតជាហួសចិត្តណាស់ គេដូចជាពូកែគេងជាងមុនច្រើនណាស់ ។

« ឆ្កួតទេហ្ហេស ខ្ញុំកំពុងតែគេងម៉េចក៏ដាស់ខ្ញុំចឹង? » នាយតូចគ្របួចចិញ្ចើមស្ដីថាដាក់ Jungkook ទាំងមិនពេញចិត្ត មនុស្សកំពុងតែពេញគេង ចេះមកដាស់បែបនេះទៅកើត ។

« គេងក្នុងបន្ទប់មិនឆ្អែតឬ? »

« ជារឿងរបស់ខ្ញុំលោកកុំចេះដឹង » មនុស្សកំពុងតែងងុយស្រាប់ផង មកសួរនាំអីនៅពេលនេះ? បន្ទាប់ណីថាឱ្យនាយរួច នាយតូចក៏បិទភ្នែកគេងវិញ ។

« ចាំបងនាំអូនទៅគេងខាងលើវិញណា » Jungkook មិនខ្វល់ពីពាក្យសម្ដីគ្រោធគ្រាតរបស់ប្រពន្ធមកលើខ្លួនឡើយ ផ្ទុយទៅវិញមានតែ ចាប់លើកបីរាងកាយស្ដើងស្រឡូនរបស់ Tae ឡើងទៅខាងលើ ។

« Jungkook ឯណា Tae? » ចុះមកខាងក្រោមវិញក៏ជួបអ្នកម៉ាក់ ។

« ខ្ញុំយកគេទៅគេងក្នុងបន្ទប់វិញហើយម៉ាក់ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now