ព្រឹកថ្ងៃថ្មីបានរំកិលចូលមកដល់ ជាមួយនឹងខ្យល់បរិយាកាសថ្មី បរិស្ថានថ្មី បែបសមុទ្រៗ. សំឡេងទឹករលកយ៉ាងពិរោះ បំពេរចិត្តឱ្យអណ្ដែតអារម្មណ៍ស្រស់ស្រាយ ។
« ហ៊ឹម... លោកប្ដីនៅមិនក្រោកទៀតហ៎? ហិៗ. ពិតជាគួរឱ្យស្រឡាញ់ណាស់ » នាយតូចក្រោកពីគេងដោយបើកភ្នែកព្រឹមៗ. សម្លឹងទៅរកអ្នកដែលឱបចង្កេះរបស់ខ្លួនទាំងញញឹមស្រឡាញ់បងពេញបេះដូង មនុស្សប្រុសអី សង្ហាក៏សង្ហា ពូកែក៏ពូកែ កក់ក្ដៅក៏កក់ក្ដៅ បងមានគ្រប់យ៉ាងចឹង អូនប្រហែលជាមិនអាចរស់ខ្វះបងបានទេ ។
បន្ទាប់ពីឃើញ Jungkook គេងលក់ស្កប់ស្កល់បែបនេះ ក្នុងនាមជាប្រពន្ធរំភើបសប្បាយចិត្តជាគេចូលដណ្ដឹងទៅទៀត ទើបសម្រេចចិត្តធ្វើជាប្រពន្ធល្អ ឡើងរុះរើក្នុងទូទឹកកក ដើម្បីផ្សំគ្រឿង ។
« ធ្វើអីហ្នឹង? ឈ្ងុយដល់ហើយ » ស្របពេលនាយតូចរៀបចំអាហារពេលព្រឹក លើតុរួចរាល់ Jungkook ក៏ចូលមកឱបចង្កេះមួយក្ដាប់តូចរបស់គេ ដោយសួរនាំ ។
« បបរគ្រឿងសមុទ្រ »
« ឯងធ្វើឬ? »
« បាទ ហិៗ. » នាយតូចសើចលិបភ្នែកយ៉ាងគួរឱ្យស្រឡាញ់បំផុត ។
« លើកក្រោយកុំធ្វើអី ប្រយ័ត្នគ្រោះថ្នាក់ »
« មិនអីទេ អូនចេះប្រយ័ត្នតើ »
« ចង់ញុំាអាច Call កម្មង់បានតើ »
« តែអូនក៏ចេះធ្វើដែរ ធ្វើឆ្ងាញ់ទៀតផង »
« ពិតមែនហ៎? »
« ហ៊ឹម អូននិយាយមែន អ្នកម៉ាក់ក៏ធ្លាប់សរសើរអូនដែរ »
« តែនៅជាមួយយើង យើងមិនឱ្យឯងធ្វើអីទាំងអស់ »
« ហេតុអី? » ចង់ធ្វើម្ហូបឱ្យប្ដីញុំាក៏អត់បានដែរហ៎? គេអន់ចិត្តឥឡូវហើយ ។
« ព្រោះយើង... ហ៊ឹម » នាយនិយាបានត្រឹមតែប៉ុណ្ណឹងក៏លូកដៃទៅចាប់ក្រសោបចង្កេះគេកាន់តែណែន មុននឹងទម្លាប់បបូរមាត់ទៅថើបផ្អឹបបបូរមាត់របស់ Tae ដោយកម្រើកបឺតជញ្ជក់យឺតៗ. ខណៈពេលដែលម្ចាស់សាម៉ីខ្លួនព្រមសំងំស្ងៀម ឱ្យនាយលូកលាន់តាមចិត្ត នេះបើការលូកលាន់របស់នាយអាចស្រូបទាញព្រលឹងនាយតូចចូលពោះបាន គេទាញយ៉ាងស៊ីផុយតែម្ដង ។