EP75: ទីនេះហើយជាបន្ទប់របស់ឯង

848 121 4
                                    

« ឯងមើលគេសិនទៅ ទុកឲ្យយើងជាអ្នកឆុងដោះគោឲ្យគេ » ដោយសារតែកូនយំសំខាន់ជាង Jungkook មិនបានឆ្លើយនឹងសំណួររបស់ Tae ទេ ជំនួសទៅវិញដោយដើរចូលក្នុងបន្ទប់កម្លោះតូច ដើម្បីឆុងទឹកដោះគោឲ្យគេ ។

( បងប្រុសគេឃ្លានគោៗ. ហើយ ឯណា៎ប្រពន្ធបងប្រុសនោះ?? ) កំពុងតែរៀបនឹងឆុងទឹកដោះគោឲ្យកូនសុខៗ. Jungkook ក៏ស្រាប់តែនឹកឃើញប្រយោគដ៏សែនហួសចិត្តរបស់នាយតូចមួយរំពេច ដែលធ្វើឲ្យគេគ្រវីក្បាលអស់អីនិយាយតែម្ដង រកប្រពន្ធឯណា៎ទៀត គេហ្នឹងហើយជាប្រពន្ធរបស់ខ្លួននេះឯង ។

« សូមទោសបងប្រុស ខ្ញុំមិនគួរទុកគេឲ្យឃ្លានអ៊ីចឹងទេ » នាយតូចនិយាយទៅរក Jungkook ស្របពេលដែលខ្លួនកំពុងតែកាន់កំប៉ុងទឹកដោះគោដាក់ម្ខាងឲ្យកម្លោះតូចដែលនៅក្នុងរង្វង់ដៃ ។ គេមានអារម្មណ៍ថាខ្លួនឯងដូចជាទើបតែកើតមកសារជាថ្មី បានជាមិនដឹងថាគួរមើលថែកម្លោះតូចពីត្រង់ណា៎មុន ។

« មិនអីទេ ឯងធ្វើបានល្អហើយ » ព្រោះតែគេបាត់ការចងចាំ អាចមិនសូវចេះមើលថែកូន នាយក៏មិនប្រកាន់គេដែរ ។

« ខ្ញុំទៅបន្ទប់វិញហើយ » បន្តិចក្រោយមកកម្លោះតូចក៏ងាកមុខចេញ ដែលធ្វើឲ្យនាយតូចយល់ថាគេលែងឃ្លាន ហើយក៏ដាក់កម្លោះតូចឲ្យគេងលើពូកទន់ល្មើយថ្នមៗ. មុននឹងបែរមកនិយាយជាមួយ Jungkook ។ គេយល់ថា Jungkook ជាបងប្រុស មានគ្រួសារ ហើយបន្ទប់នេះជារបស់នាយ បងថ្លៃនិងកូន ទើបចង់ទៅរកបន្ទប់ខ្លួនវិញ ។

« ឈប់សិន » Jungkook កាន់ក. ដៃនាយតូច ដើម្បីឲ្យគេងាកមករកនាយ ។

« បងប្រុសមានរឿងអីទៀតមែនទេ?? »

« រកបន្ទប់ឃើញដែរអី?? »

« អត់-អត់ មិនអីទេ ចាំខ្ញុំសួរអ៊ំស្រី » នាយតូចឆ្លើយទាំងរដាក់រដុបព្រោះមានអារម្មណ៍ចម្លែក បេះដូងគេកំពុងតែលោតខុសចង្វាក់ពេលបាននៅជិត Jungkook បែបនេះ ជាពិសេសក. ដៃរបស់គេត្រូវនាយចាប់ជាប់តែម្ដង រួចទើបដើរចេញពីបន្ទប់គេង ។

« ទីនេះប្រហែលជាបន្ទប់ខ្ញុំហើយ » ដោយសារតែមិនចង់ចុះទៅសួរនាំអ៊ំណាមរញ៉េរញ៉ៃ Tae ក៏ចេះតែដើរបើកទ្វារពីបន្ទប់មួយទៅបន្ទប់មួយ រហូតដល់បន្ទប់មួយ គេក៏គិតថាជាបន្ទប់របស់គេ ព្រោះមានទូសៀវភៅ២-៣ ទូ នៅលើតុមានកុំព្យូទ័រ១ គ្រឿង ដោយគិតថាខ្លួនឯងជាសិស្សវិទ្យាល័យអីបែបហ្នឹង ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now