« នែ៎!! ខ្មោចចូលទេហ្ហេស៎បានជាមករករឿងលេខារបស់យើង?? » Jungkook បោះជំហានញាប់ៗ. មកសួរនាំរាងតូចទាំងក្រពុលមុខ ម្ងៃៗ. គ្មានចេះធ្វើស្អីទេ រករឿងនៅផ្ទះមិនចប់ហើយមករករឿងដល់ Office ទៀត!! មិនចេះហត់សោះ!! ។
« ការពារនាងហ្នឹងសម្បើមណាស់លោកឯង ម៉េច?? បានដេកជាមួយគ្នាបានប៉ុន្មានដងហើយ?? »
« កុំមកឆ្កួតៗ. និយាយឡប់ៗ. មិនដឹងខ្យល់អីដាក់យើងឲ្យសោះ បើមិនចង់ឲ្យមានរឿងធំជាងនេះ ឆាប់ចេញពី Office យើងភ្លាម » បើឲ្យរាងតូចនៅ Office នេះបន្តទៀត លើកនេះនាយប្រហែលស្លឈាមដេកពេទ្យហើយមើលទៅ បើលើកមុនបង់លើក្បាលនៅឡើយហ្នឹង ។
« អត់! ខ្ញុំមិនចេញ! ខ្ញុំចង់នៅទីនេះ!! ខ្ញុំមិនល្ងង់ចាញ់បោកលោកឯងទេ! លោកឯងចង់ឲ្យខ្ញុំចេញពីទីនេះព្រោះចង់ហៅនាងហ្នឹងមកវិញមែនទេ??! ដេកយល់សប្តិទៅ!! » Tae ជញ្ជក់មាត់ពេបជ្រាយយ៉ាងមានប្រៀប គិតថាខ្លួនឯងជាមនុស្សឆ្លាតដែលដឹងល្បិចស្មោគគ្រោករបស់ Jungkook ទាន់ហើយក៏ដើរយ៉ាងឃ្មឺតទៅដាក់បង្គុយឱបដៃលើកជើងគង់អន្ទាក់ខ្លាដូចកូនស្រីឪម៉ែមហាអភិជនយ៉ាងប្រងើយៗ. ខណៈដែលម្ចាស់បន្ទប់ចង់ស៊ើក្បាលម្ដងៗ. ទាំងស៊ាំរាងតូចគួបផ្សំនឹងឈឺរបួសតិចៗ. ។
« អូយ!! ឈឺក្បាល!! ហាឡូលេខា Lim យកប្រេងខ្យល់ឲ្យខ្ញុំក្នុង Office មួយភ្លែត » Jungkook លើកដៃទប់ក្បាលវាចាទាំងត្អូញត្អែរ គ្រាន់តែរឿងរាងតូចធ្វើឲ្យគេឈឺអស់សព្វសាច់មិនលើកលែងសូម្បីតែសរសៃប្រសាទ ។
« នេះចាសលោកអគ្គនាយកប្រេងខ្យល់ »
« ហ៊ឹម.. អរគុណហើយ ឆាប់ចេញទៅវិញចុះ »
« យ៉ាងម៉េច?? Take care គ្នាសម្បើមណាស់ហ្ហេស៎??! សុទ្ធតែយកប្រេងខ្យល់ឲ្យគ្នា ម៉េចបាត់មុខគ្នាអត់បានមែន?? » Tae ក្រោកឈរខាំមាត់សម្លក់លេខា Lim បើអាចសឹងតែថាជ្រុះគ្រាប់ភ្នែករមៀលលើឥដ្ឋទៀតរហូតដល់នាងបើកទ្វារចេញទៅ គេក៏បោះជំហានញាប់ៗ. ទាំងកំហឹងបាំងមុខសួរ Jungkook ប្រៀបដូចខ្មោចចូលសន្ធឹត ។
« និយាយឆ្កួតស្អីទៀតហើយ?? កូននៅផ្ទះមិនមើលទេ ដើរតែរករឿងយើង មិនចេះហត់ទេហ្ហេស៎?? »
« កូនខ្ញុំអ្នកម៉ាក់ចេះមើលថែហើយ! លោកទេដែលត្រូវឃ្លាំមើល 24 ម៉ោង ក្រែងលោរទៅឱបថើបនាងលេខាហ្នឹង!! »