« បើឈឺប្រាប់ Jungkook ណា Tae Jungkook ស្រឡាញ់កូនណាស់ Jungkook មិនធ្វើឱ្យកូនឈឺទេណា Tae » គ្រាន់តែនាំកូនប្រសារចូលមកដល់បន្ទប់ភ្លាម នាងក៏និយាយផ្ដែផ្ដាំគេដោយស្រទន់ភ្លែត ។
« បាទ អ្នកម៉ាក់ »
« ចឹងម៉ាក់ទៅសិនហើយ »
« បាទ »
បន្ទាប់ពីអវត្តមានអ្នកម៉ាក់ពីបន្ទប់ ក្រសែភ្នែកដែលបង្កប់ទៅដោយភាពស្រស់ស្អាត ទន់ភ្លន់ ល្អគ្មានទាស់ ប្រែជាសម្លក់សម្លឹង ចរិកមេខ្លាមិនសមមុខមាត់ ដាក់ Jungkook ។
« លើកក្រោយបើមិនចង់ឈឺខ្លួន កុំមកប៉ះពាល់រាងកាយខ្ញុំឱ្យសោះ »
« បងមិនខឹងអូនទេ Tae តែបងដឹងថាអូនកំពុងតែខឹងបង បងសូមទោសណា »
« មិនចាំបាច់មកសូមទោសខ្ញុំទេ! ពាក្យសូមទោសរបស់លោកវាមិនគ្រាន់សងនូវអ្វីដែលខ្ញុំបានឈឺចាប់កន្លងមកទេ!! »
« Tae កុំដល់ថ្នាក់នេះអី បងពិតជាសូមទោសអូនមែនណា »
« បានហើយ! ខ្ញុំមិនចង់ឮពាក្យសូមទោសរបស់លោកទេ! ចៀសចេសទៅ! កុគរំខានខ្ញុំ ខ្ញុំចង់ចូលបន្ទប់ទឹក! »
« Jungkook ហ្ហា Tae យ៉ាងម៉េចហើយ? » នាយដើរចូលមកក្នុងផ្ទះបាយជាមួយនឹងទឹកមុខបង្កប់ដោយភាពអួអាប់ ។
« មិនអីទេម៉ាក់ គេប្រាប់ខ្ញុំថាមិនឱ្យរំខានគេទេ »
« Tae ប្រហែលជាយល់ច្រឡំថាកូនធ្វើអាក្រក់លើគេហើយ ចាំម៉ាក់ជួយពន្យល់ Tae ចុះ »
« មិនអីទេម៉ាក់ ខ្ញុំនឹងព្យាយាម ខ្ញុំជាអ្នកធ្វើឱ្យ Tae ចាំខ្ញុំជាអ្នកដោះស្រាយខ្លួនឯង »
« ព្យាយាមហ៎? ក្រែងពីមុនមិនចេះ ព្យាយាមទេឬ? នៅចង់ដោះស្រាយខ្លួនឯងទៀត ម៉ាក់ស្គាល់ចរិក Tae ច្បាស់ណាស់ តែខឹងហើយលួងមិនងាយបាត់ទេ ហើយក្រែងកូនមិនចេះលួងទេឬ Jungkook? តែមើលទៅកូនដូចជាប្រែប្រួលច្រើនណាស់ ក្រែងពីមុនប្រាប់ម៉ាក់ថាមិនស្រឡាញ់ Tae ចង់ផ្ដាច់ពាក្យជាមួយគ្នាហី? »
« រឿងពីមុន ម៉ាក់កុំយកវាមករំលឹកអីម៉ាក់ »
« ម៉ាក់មិនចង់រំលឹកទេ តែរឿងខ្លះវាប្រែប្រួលច្រើនពេក មិនគិតសោះថាកូនមិត្តភក្តិវិទ្យាល័យម៉ាក់ អាចផ្លាស់ប្ដូរកូនដល់ម្លឹង តែមិនអីទេណា ម៉ាក់លែងរំលឹកហើយ ឱ្យតែ Tae សប្បាយចិត្តមិនអីទេ »