<< ង៉ឺត >> នាមជាប្ដី ហេតុតែស្រឡាញ់គេ មាននរណាទៅដាច់ចិត្តឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ពិបាកវេទនាចឹងនោះ ចឹងហើយបានជានាយតូចយកចំណុចខ្សោយមួយនេះមកអះអាងយ៉ាងឃ្មើត ។
« ចង់តាមបងទៅបន្ទប់ប្រជុំឬយ៉ាងម៉េចហ្នឹង? ចូល Office ទៅ ទីនោះមិនសាកសមនឹងអូនទេ » ដោយឃើញនាយតូចដើរតាមស្អិតឱ្យដូចតុកកែបេះមិនចេញ ខណៈពេលដែលលេខា Lee ដើរតាមក្រោយមិនឱ្យមានសំឡេងរំខានសោះឡើយ ។
« អត់ ខ្ញុំចង់ទៅដែរ កន្លែងនោះលេខា Lee ចូលបានឬខ្ញុំចូលមិនបាន? »
« នាងជាលេខា ជាបុគ្គលិកក្នុងក្រុមហ៊ុនហើយអូនជាប្រពន្ធបង ខុសគ្នាណា »
« ទោះខុសគ្នាក៏ខ្ញុំចូលបានដែរ លោកកុំគិតថាខ្ញុំធ្វើមិនបាននោះ » នាយតូចនិយាយចប់ក៏ដើរយ៉ាងលឿនមិនចាំនាយចូលក្នុងបន្ទប់ប្រជុំ ។
« អូនឃើញពួកគេអង្គុយចាំបងទេ? កុំរញ៉េរញ៉ៃ ចាំបងនាំអូនទៅរកកន្លែងអង្គុយ » Jungkook និយាយខ្សឹបៗដាក់នាយតូច ខណៈពេលដែលទាំងម្ចាស់រួមភាគហ៊ុន ផ្នែកក្រសួងរដ្ឋាភិបាលប្រចាំប្រទេសកូរ៉េខាងត្បូងដែលចាត់មក កំពុងតែអង្គុយយ៉ាងស្ងៀមស្ងាត់ទៀងពេលវេលា ។ Jungkook បានអូសដៃប្រពន្ធដែលពូកែរឹងរូសខុសរឿងដូចជាក្មេង ដើរមករកតុផ្នែកខាងចុង ឱ្យគេអង្គុយកន្លែងនោះ មុននឹងនឹង៖
« ពួកគេកាចៗណាស់អូនត្រូវស្ងៀមស្ងាត់ដឹងទេ? »
« នេះលោកគម្រាមខ្ញុំមែនទេ? »
« បងនិយាយការពិត ពួកគេសុទ្ធតែអ្នកមានអំណាច ពួកគេមិនចូលចិត្តក្មេងពូកែលេងច្រើនដូចជាអូនទេ » និយាយចប់ នាយក៏ដើរទៅរកក្បាលតុ ខណៈពេលដែលនាយតូចអង្គុយគាំងទាំងហួសចិត្តនឹងប្រយោគនាយមើលងាយខ្លួនថាជាក្មេងពូកែលេងខុសរឿងនោះអី ។
« ផែនការនេះរលូនទៅបានយ៉ាងល្អ វានឹងនៅតែបន្តប្រសើរឡើងពីមួយឆ្នាំទៅមួយ តែបើសិនជាចង់បន្ថែមរដ្ឋាភិបាលនឹងសំណូមពរមកខ្ញុំត្រូវទេ? » បន្ទាប់ពីនាយនិយាយរួច នាយក៏ងាកសម្លឹងទៅមើលប្រពន្ធដែលកំពុងតែអង្គុយនៅខាងចុងតុម្នាក់ឯងជាមួយនឹងទឹកមុខខឹងជាទម្ងន់ ទោះបីជានាយខំញញឹមដាក់ ក៏នាយតូចមិនរង្គោះរង្គើចិត្តអីបន្តិចសោះ ។