« ហ៊ឹម... » Jungkook ក៏ងក់ក្បាល ជំនួសចម្លើយចេញពីមាត់ តែក៏អាចធ្វើឲ្យនាយតូចញញឹមសប្បាយចិត្តដែរ ។
« អូនអរគុណណាស់លោកប្ដី »
« មិនអីទេ »
បន្ទាប់ពីអាហារថ្ងៃត្រង់ បានកន្លងផុតទៅ នាយតូចក៏ទន់ភ្នែកគេងលក់ ប្រហែលជាងកន្លះម៉ោងក៏ក្រោកពីដំណេក ។
« ហ៊ឹម... អូស លោកប្ដី!! » នាយតូចក៏រហ័សលើកដៃខ្ទប់មាត់ ខ្លាច Jungkook ភ្ញាក់ដោយសារតែគេ ។ គេមិនបានដឹងឡើយថានាយមកគេងតាំងកាល ទើបបានជាភ្ញាក់ផ្អើលតិចតួច ។
« អរគុណណាស់លោកប្ដីដែលចូលមកក្នុងជីវិតអូន » នាយតូចសម្លឹងមើលមុខ Jungkook ដែលគេងយ៉ាងជិតគេ ទាំងញញឹម ដោយនិយាយបែបអៀនប្រៀនម្នាក់ឯង មុននឹងប្រមូលភាពក្លាហានដែលសំងំក្នុងពោះ លោរបបូរមាត់ថើបមាត់របស់នាយ ។
« ហ៊ឹម... » ដោយសារតែគិតថានាយមិនអាចភ្ញាក់ នាយតូចក៏ថើបលួងលោមលើបបូរមាត់នាយថ្នមៗ. បែបកាន់តែឈ្លក់វង្វេងទាំងបិទភ្នែក រហូតដល់ដៃរាងក្រាស់ស្រវ៉ាឱបចង្កេះមួយក្ដាប់ ដែលធ្វើឲ្យនាយតូចភ្ញាក់ក្រញ៉ាញទើបរហ័សក្រោក ។
« លោក..លោកប្ដី ក្រោក...ក្រោកយូរហើយហ៎?? » Tae សួរនាយទាំងធ្វើខ្លួនមិនត្រូវ ។
« ទើបតែភ្ញាក់មិញនេះទេ »
« អូន... អូនសូមទោសលោកប្ដីផង »
« សូមទោសយើងរឿងអី?? » Jungkook ធ្វើជាសួរនាំ ឲ្យនាយតូចកាន់តែអៀនខ្មាស់នឹងទង្វើខ្លួនឯងលើសដើម ។
« អូនធ្វើឲ្យលោកប្ដីភ្ញាក់ »
« ឯងធ្វើយ៉ាងម៉េចទើបយើងភ្ញាក់?? » Jungkook ក៏លោរមុខទៅសួរជីកកកាយ ដោយលើកចិញ្ចើមម្ខាងបែបចង់ញ៉ោះ ស្របពេលដែល Tae បញ្ជាក់ទឹកមុខឲ្យនាយឃើញច្បាស់ៗ. ពីអារម្មណ៍មួយនេះតែម្ដង ។
« អូន... អូន អូនសូមទោស »
« គិតថាយើងលើកលែងឲ្យឯងមែនទេ?? »
« អ៊ីចឹងលោកប្ដីនឹងខឹងអូនមែនទេ?? »
« គិតមើលខ្លួនឯងទៅ »
« លោកប្ដីកុំខឹងអូនអីណា អូនសូមទោស » Tae រហ័សចាប់ប្រអប់ដៃរាងក្រាស់ សូមទោសគេឡើងញាប់មាត់ ។