ល្មមតែរើសឈុតបាន មាត់នាយតូចស្លេកដូចជាអ្នកជំងឺយ៉ាងអ៊ីចឹង ព្រោះតែអ្នកមាននាមជាប្ដីបឺតមិនសំចៃ បឺតយកៗ ធ្វើមើលគេតែគុជទឹកកកយ៉ាងអ៊ីចឹង និយាយរួមទៅ ញៀនបឺតមាត់យកតែម្ដង ។
« អ្នកម៉ាក់ លោកប៉ា បងថ្លៃ? នេះលោកមិនមែនណាត់ខ្ញុំមកញុំាអីតែ 2 នាក់ទេឬ? » គ្រាន់តែឃើញវត្តមានបងប្អូនខាងប្ដីពីចំងាយ នាយតូចឈរធ្លាក់ថ្លើមក្ដុក ស្រឡាំងកាំងស្ទើរតែគាំងបេះដូងស្លាប់មួយរំពេច គេខំត្រេកអរ ស្រមៃថាបាន Date ជាមួយនាយតែ 2 នាក់ ដូចជាគូស្នេហ៍ថ្មីថ្មោង ជល់ស្រាក្រហមជាមួយគ្នា មានឯណាបែរជាការគិត ខុសពីការពិត ក្រឡាប់អស់សព្វបែបយ៉ាង ព្រោះតែវត្តមានដ៏ទទឹងទិស របស់លោកប៉ា អ្នកម៉ាក់ បងថ្លៃទាំងគូមកបំផ្លាញឱ្យរលំរលាយគ្មានសេសសល់ ។
ទឹកមុខរបស់នាយតូចបានបញ្ជាក់ច្បាស់ណាស់ថា ពិតជាហួសចិត្តនឹង Jungkook ហេតុអីនាយចូលចិត្តនិយាយអ្វីមិនចប់ន័យបែបនេះ? បើដឹងថាមកជួបជុំប៉ាម៉ាក់ មើលតែកូនបង្កើតបបួលមិត្តស្រីទៅជួបប៉ាម៉ាក់លើកដំបូង នេះបើគេដឹងថាមកបែបហ្នឹង គេសុខចិត្តគេងផ្ទះជាមួយកូនស្រីវិញល្អជាង ។
« ប៉ានិងម៉ាក់ចង់ឃើញពួកយើងជុំគ្នាម្ដង Tae ឆាប់ដើរមកណា » Jungkook ក៏ក្ដោបចង្កេះតូចមួយក្តាប់របស់នាយតូច បណ្ដើរគេទៅរកប៉ាម៉ាក់រួមទាំងបងប្អូនជាមួយឫកពាសប្បាយចិត្ត ព្រោះនាយក៏ខានជួបបងប្រុសយូរហើយដែរ ខុសអីតែនាយតូចដើររឹងៗ ជាមួយនឹងឫកពាមិនសូវត្រូវសោះ ។
« ខានជួបគ្នាយូរហើយ មិននឹកស្មានថាចេះចាស់ទុំ បណ្ដើរប្រពន្ធមកសោះ មែនទេអូន? » Jeon Junghyun ជាឈ្មោះរបស់នាយ នាយជាបងប្រុសរបស់ Jungkook ដែលរស់នៅទីក្រុង Lon ជាមួយលោកប៉ាអ្នកម៉ាក់ ក៏ប៉ុន្តែដោយសារកម្លោះពៅក្បាលខខូច មិនចេះធំម្នាក់នេះ ទើបធ្វើឱ្យម៉ាក់នាយចេះតែបារម្ភ ទើបរត់មក Seoul ហើយលោកប៉ាដែលស្រឡាញ់ភរិយាក៏ដូចគ្នា បន្ទាប់ពីបញ្ចប់ជំនួញនៅ Lon ក៏មក Seoul ឱ្យនាយនៅជាមួយភរិយានិងកូនយ៉ាងឯការ ។
នាយបានងើបមករាក់ទាក់ជាមួយប្អូនប្រុសបែបចំអក ព្រោះតែនាយមើលឃើញជាការពិត កាលពីនៅក្មេងៗ Jungkook ជាក្មេងក្នុងចំណោមក្មេងអស្ចារ្យបំផុតហើយ ម៉ាក់ប្រដៅមិនចេះស្ដាប់ទេ ម៉ាក់ឱ្យទៅររៀនបែរជាទៅញ៉ែស្រី ទាំងដែលខ្លួនឯងទើបតែរៀនថ្នាក់ទី 1 ស្រីៗអស់នោះ បានរត់មកយំ ទូលពិតប្រាប់នាយ ថា Jungkook ធ្វើឱ្យនាងខូចចិត្តមិនចេះលួសថ្ងៃទេ កាលនោះស្រីៗ តាម Jungkook ឱ្យស្អិតដូចកាវ ដល់ថ្នាក់នាយប្រាប់ថានាយមិនចូលចិត្តស្រីៗអស់ហ្នឹងទេ ហើយធំឡើងនាយក៏មិនយកប្រពន្ធដែរ ព្រោះមិនចង់ជាប់ដៃជាប់ជើង តែនេះគ្រាន់តែជាគំនិតក្មេងប្រុសឡប់ៗ ពីមុនប៉ុណ្ណោះ ។