EP57: មិនបាច់មកជូនពរយើងស្អីទេ យើងមិនងាយស្លាប់ងាយៗ. ឲ្យនាងសមចិត្តឡើយ!!

929 112 23
                                    

« អូយ៎!! » នៅចង្រ្កានបាយឯណេះ សំឡេងស្រែកឈឺបានប្រលែងចេញពីមាត់ អ្នកស្រី Jeon ដោយសារតែនាងនៅគិតពីសំណួរដែលបានសួរ Jungkook ហើយមិនបានចម្លើយ ទើបមិនប្រយ័ត្នបែបនេះ ។

« អ្នកស្រី ម៉េចមិនប្រយ័ត្នសោះចឹង?? »

« ខ្ញុំគិតរឿងខ្លះប៉ុណ្ណោះ មិនអីទេអ៊ំណាម ខ្ញុំឈប់ធ្វើហើយ អ៊ំធ្វើជាមួយអ្នកកផ្សេងចុះ »

« ចាស៎ អ្នកស្រី »

អ្នកស្រី Jeon បានដើរមកអង្គុយលើសាឡុង យកថ្នាំមកលាបដៃដែលរលាកទាំងមិនមានអារម្មណ៍ថាឈឺក្រហាយឡើយ ព្រោះក្នុងចិត្តនៅគិតខ្វល់តែ Jungkook ហើយនិង Tae ប៉ុណ្ណោះ ។

« បង អូនចង់និយាយរឿងមួយ » បន្ទាប់ពីលាបរបួសរួចរាល់ លោក Jeon ក៏ចុះមកដល់ល្មម ។

« អូនមានរឿងអី?? » លោក Jeon សួរបញ្ជាក់ភរិយាស្របពេលដែលបន្ទាបខ្លួនមកអង្គុយលើសាឡុង ។

« អូនគិតថា Jungkook អត់បានស្រឡាញ់ Tae ទេ »

« ហេតុអីអូនគិតបែបនេះ?? »

« ពេលអូនសួរ Jungkook ថាបារម្ភពី Tae ទេ Jungkook អត់ឆ្លើយទេ បែរជាសួរអូនរឿងផ្សេងទៅវិញ »

« ចឹងទាល់តែ Jungkook ឆ្លើយថាបារម្ភទើបអូនគិតថា Jungkook ស្រឡាញ់ Tae មែនទេ?? ឥឡូវអូនសាកទៅមើល Jungkook ទៅថាគេកំពុងតែនៅទីណា៎ » ភរិយាគាត់ដូចតែ Jungkook ទេ ចឹងហើយគាត់ចង់ឲ្យនាងឃើញពួកគេនៅជាមួុយគ្នាផ្ទាល់ភ្នែក ។

« ... » អ្នកស្រី Jeon លែងតប តែក៏ក្រោកធ្វើតាមស្វាមី ហើយកន្លែងដែលគាត់ទៅរក Jungkook មុនគេបង្អស់ គឺបន្ទប់ពួកគេទាំងពីរ ដោយមិនមែនជាបន្ទប់កម្លោះតូចដែលមាននាយតូចគេងឈឺឡើយ ចុងក្រោយទើបដឹងថាខ្លួនឯងគិតខុស ព្រោះនាងបានឃើញ Jungkook នៅបន្ទប់ដែលមាន Tae ទេ ។

« Jungkook នៅជាមួយ Tae តែអូនមិនយល់សោះហេតុអី Jungkook ធ្វើបែបហ្នឹងដាក់ Tae?? »

« Jungkook គឺដូចជាអូនចឹង បងប្រាប់ថា Lim Leeraa ជាមនុស្សមិនគួរឲ្យទុក្ខចិត្ត អូនមិនជឿបងទេ »

« ហ៊ឹម អូនយល់ហើយ ចាំអូនទៅនិយាយជាមួយ Jungkook ពីរឿងហ្នឹងម្ដង »

« មិនចាំបាច់ទេ ទុកឲ្យគេស្វែងយល់ដោយខ្លួនឯងទៅ បងមិនចង់រំលឹករឿងហ្នឹងទៀតទេ បើនិយាយមានតែខ្សោះទឹកមាត់ប៉ុណ្ណោះ ពួកយើងមើលថែតែថេវ៉ុនឲ្យបានល្អគឺគ្រប់គ្រាន់ហើយ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now