♡ EP60: បើឆ្កែព្រូសនាងត្រូវតែចេះព្រូសតាមឆ្កែ ♡

885 115 13
                                    

ថ្ងៃថ្មីក៏បានចូលមកដល់ដូចសព្វមួយដង ដែលស្វាមគន៍ទៅដោយព្រះអាទិត្យមូលក្រឡង់ដូចព្រះចន្ទនាពេលរាត្រីយ៉ាងត្រចះត្រចង់ ភាយចំហាយកាំរស្មីក្ដៅៗ. ដ៏ចែងចាំង ។

« លោកអគ្គនាយក តើខ្ញុំធ្វើឲ្យថ្លោះធ្លោយកន្លែងណា៎មែនទេ?? ទើបបានជាលោកអគ្គនាយបញ្ឈប់ខ្ញុំចឹង?? លោកអគ្គនាយកប្រាប់ខ្ញុំមក ចាំខ្ញុំព្យាយាមកែ » ទីបំផុតថ្ងៃនេះ ថ្ងៃដែលនាយតូចរងចាំ ក៏មានពិតមែន ស្រីល្អ Lim Leeraa ត្រូវបាន Jungkook បញ្ឈប់ពីក្រុមហ៊ុន តែសាម៉ីខ្លួនមិនទាន់ដឹងទេ ព្រោះរវល់គេងទ្រម៉ក់លើគ្រែនៅឡើយ នាយដាច់ចិត្តបញ្ឈប់ Leeraa បែបនេះ ព្រោះនាយតូចមិនបានបាយទឹកចូលពោះតាំងពីល្ងាចម្សិលមិញមកម្លេះ ។

« ខ្ញុំចង់បានលេខាមានសមត្ថភាពជាងនាង យល់ទេអ្នកនាង Lim?? » បើជ្រុលជានិយាយកុហុកនាងទៅហើយ គេគួរតែប្រើទឹកមុខជាចៅហ្វាយដែលផ្ដាច់ការទើបបាន ។

« ចឹង តើខ្ញុំខ្វះសមត្ថភាពត្រង់ណា៎ដែរលោកអគ្គនាយក?? »

« ... ត្រង់ចំណេះដឹងផ្នែកភាសារបស់នាង ខ្ញុំបានពិនិត្យ CV នាងរួចហើយ នាងចេះតិចភាសាពេក ខ្ញុំមិនពេញចិត្តនោះទេ »

« ចឹងតើលោកអគ្គនាយកត្រូវការអ្នកចេះភាសាអី?? »

« ភាសាសត្វ »

« ហ្ហាស?? ភាសាសត្វ?? ក្រែងពួកយើងធ្វើការជាមួយមនុស្សគ្នាឯងតើហី?? ឲ្យចេះភាសាសត្វយ៉ាងម៉េច?? »

« ចេះច្រើនកាលណា៎ល្អកាលហ្នឹង ព្រោះម៉ាក់ខ្ញុំចូលចិត្តសត្វចិញ្ចឹម ហើយជាប្រធានសមាគមន៍សត្វចិញ្ចឹមទៀតផង »

« អូហ៍ ចាស៎ៗ. ខ្ញុំយល់ហើយ ចាំខ្ញុំចុះឈ្មោះចូលរៀននៅសាលាបសុ » ម៉េចមិនប្រាប់នាងតាមត្រង់ថាអ្នកស្រី Jeon ស្រឡាញ់ចូលចិត្តសត្វចិញ្ចឹម បើនាងចេះជំនាញត្រង់ហ្នឹងតាំងពីដំបូង នាងងាយស្រួលយកចិត្តម៉ាក់ Jungkook ណាស់ ។

« រៀនយ៉ាងម៉េច?? » Jungkook ក្របួចចិញ្ចើមទាំងឆ្ងល់ ឲ្យទៅរៀនចេះភាសាសត្វយ៉ាងម៉េច បើនាយចេះតែរកលេសកុហុកនាងហ្នឹង ។

« រៀនមើលកាយវិការបស់វាណា៎លោកអគ្គនាយក »

« អត់ទេ ខ្ញុំមិនចង់បានចឹងទេ ខ្ញុំចង់ឲ្យនាងចេះភាសាហើយអាចប្រាស្រ័យទាក់ទងជាមួយដោយឯងៗ. »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now