EP68: អ៊ីចឹងមានកូនទៀតទៅ នឹងអាលបានប្រើក្លិនហ្នឹងទៀត

921 117 9
                                    

« លោកប៉ា ខ្ញុំចង់លាឈប់ ខ្ញុំមិនចង់ធ្វើលេខាស្អីហ្នឹងទេ » បន្ទាប់ពីជម្លោះមួយនេះ នាយតូចក៏ដើរចុះមករកលោកប៉ាទាំងខឹង ញ័រសាច់ សុំលោកប៉ាត្រង់ៗ. ដោយមិនលាក់លៀម ។

« ម៉េចចឹង?? ការងារពិបាកពេកមែនទេ?? » លោកប៉ាសួរនាំទាំងមានអារម្មណ៍ឆោឡោរ ។

« មែនហើយ ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើជាលេខាទេ »

« រឿងនេះមិនអីទេណា៎ ចាំប៉ាឲ្យប្រធានផ្នែកជួយបង្រៀន Tae » បញ្ហាបែបហ្នឹងវាធម្មតាហើយសម្រាប់អ្នកដែលចូលធ្វើការថ្មីៗ. ។

« អត់ទេលោកប៉ា ខ្ញុំក៏មិនអាចធ្វើជាលេខារបស់គេដែរ ព្រោះខ្ញុំមានកូនត្រូវមើលថែ »

« ទុកឲ្យប៉ានិងម៉ាក់មើលថែ Tae កុំឈប់អីណា៎ ប៉ាសុំ »

« បាទលោកប៉ា ចឹងក៏បាន » ដោយសារតែលោកប៉ាសុំទៅហើយ នាយតូចក៏យល់ព្រមតាមលោកប៉ាដោយមិនហ៊ានមើលខ្សែភ្នែកគាត់ចំទេ ។

« ហើយត្រឡប់ទៅធ្វើការវិញទេ?? » លោកប៉ាមើលនាឡិកាដៃបន្តិច ទើបងើយមុខមកសួរនាំកូនប្រសារ ។

« បាទ ប្រហែលជាទៅហើយ » បើគេនៅតែជាលេខារបស់ Jungkook ចឹងហើយគេមានតែត្រឡប់ទៅវិញប៉ុណ្ណោះ ។

« មិនអីទេ ចាំប៉ាប្រាប់ Jungkook ឲ្យគេទៅធ្វើការតែឯងចុះ Taeទើបតែចូលធ្វើការថ្មីៗ. ចឹងប្រហែលជាមិនសូវទម្លាប់ទេ មុនហ្នឹងបន្តិចប៉ាបានឮពីម៉ាក់ Tae ថា ថេវ៉ុនយំមែនទេ?? »

« បាទលោកប៉ា តែគេយំតែមួយភ្លែតទេ »

« ប្រហែលជា Taewoon នឹក Tae ពេកហើយ »

« បាទលោកប៉ា ចឹងខ្ញុំឡើងទៅខាងលើវិញហើយ »

« គេងឲ្យយូរៗ. ណា៎កូន » នាយតូចចូលមកខាងក្នុងអឺតមើលកម្លោះតូចដែលគេងយ៉ាងលង់លក់នោះបន្តិច ដោយនិយាយផ្ដាំផ្ញើគេទាំងញញឹមរួច ទើបដើរចេញពីទីនេះ ។

« លោកប៉ាប្រាប់ថាថ្ងៃនេះមិនឲ្យខ្ញុំទៅធ្វើការទេ ចឹងលោកទៅម្នាក់ឯងទៅ » Tae ចូលមកក្នុងបន្ទប់ពួកគេ ទាំងនិយាយប្រាប់ Jungkook ។

« ទៅទូលពិតប្រាប់ប៉ាស្អីខ្លះបានជាប៉ាមិនឲ្យទៅ?? »

« នេះលោកឯងឆ្កួតទេហ្ហេស៎?? លោកប៉ាជាអ្នកនិយាយាខ្លួនឯងទេ ខ្ញុំមិនបានសុំឡើយ » Tae សែនហួសចិត្តនឹងការនិយាយស្ដីរបស់ Jungkook ជាខ្លាំង ចេះមកថាឲ្យគេបែបហ្នឹងទៅកើត លោកប៉ាជាអ្នកនិយាយមិនឲ្យគេទៅ គេមិនបាននិយាយសុំខ្លួនឯងឡើយ ។

ក្រឡាប់ចក្រស្នេហ៍Donde viven las historias. Descúbrelo ahora