EP84: ឆាប់មានការចងចាំត្រឡប់មកវិញណា៎ Tae

934 94 9
                                    

ពន្លឺព្រះអាទិត្យជះកាំរស្មីដ៏ចែងចាំងយ៉ាងស្រស់បំព្រងចូលមកក្នុងបន្ទប់តាមរយៈបង្អួចដែលវាំងននបាំងមិនជិតល្អ។

«លោកភ្ញាក់យូរហើយមែនទេ??

« ភ្ញាក់ដំណាលឯងមិញហ្នឹង »

« ចឹងទេហ្ហេស?? អរុណសួស្ដី » និយាយដោយសំឡេងទន់ភ្លន់រួច Tae ក៏ព្យាយាមក្រោកយឺតៗ. ។

« អូយ ក្បាលរបស់ខ្ញុំ អូយ!! »

« ឈឺក្បាលខ្លាំងមែនទេ?? » Jungkook ក្រោកយ៉ាងរហ័ស ឈោងដៃចាប់ចង្កេះនាយតូចមកក្រសោបកៀកនឹងខ្លួនទាំងមិនបានព្រាងទុក ស្របពេលដែលនាយតូចកើយទ្រូងរបស់នាយទាំងឈឺក្បាលខ្ទោកៗ. ។

« ហ៊ឹម... ឈឺខ្លាំងណាស់ » Tae ងក់ក្បាលតិចៗ. ទាំងទឹកមុខឈឺពិបាករៀបរាប់ប្រាប់ជាខ្លាំង ។

« ឯងប្រហែលជាជិតមានការចងចាំមកវិញហើយ ចាំយើងនាំឯងទៅពេទ្យ » នាយនិយាយបណ្ដើរព្យាយាមឈ្លីឲ្យនាយតូចថ្នមៗ. ។

« ហ៊ឹម... »

[ S K I P ]

« អ្នកប្រុស Tae ឧស្សាហ៍ឈឺក្បាល នោះជាដំណឹងល្អហើយ ការចងចាំមានសង្ឃឹមច្រើនណាស់លោកប្រុស តែសូមកុំបង្ខំឲ្យការចងចាំត្រឡប់មកវិញអី ព្រោះអាចធ្វើឲ្យអ្នកប្រុស Tae សន្លប់បាន »

« បាទលោកគ្រូពេទ្យ »

« អ៊ីចឹងខ្ញុំសូមលាសិនហើយ »

« អូស!! » បន្ទាប់ពីលោកគ្រូពេទ្យដើរចាកចេញទៅ នាយតូចក៏ព្យាយាមចង់ចុះពីលើគ្រែ រកតែភ្លាត់ជើងដួលផ្កាប់មុខ ជាសំណាងក៏ត្រូវ Jungkook ទប់ជាប់ដោយឱបចង្កេះមួយក្ដាប់យ៉ាងរហ័ស ។

« ប្រយ័ត្នផង ឯងមិនមែនក្មេងទេ » ចង់និយាយល្អដែរ តែមាត់វាអត់សហការណ៍ជាមួយនឹងអារម្មណ៍សោះ ។

« បាទ » នាយតូចញញឹមចេញមកស្រាលៗ. ព្រោះតែបានគេបារម្ភ ខ្លួនត្រេកអរពេកទៅហើយ ។

« អូយ! » ម្ដងទៀត នាយតូចក៏ទន់ជើងដួលលើទ្រូង Jungkook ដោយឯកឯង ។

« នេះឯងយ៉ាងម៉េច?? ម៉េចក៏ដើរសស្លាក់សស្លើកម្លេះ?? នៅឈឺត្រង់ណាទៀតមែន?? » Jungkook ជ្រួញចិញ្ចើម ជម្រិតសួរនាំនាយតូច 2-3 សំណួរដូចមិនចង់ឲ្យគេបានដកដង្ហើមស្រួលយ៉ាងអ៊ីចឹង ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now