EP140

431 40 5
                                    

<< ជីបៗ ជីប >> ថ្ងៃថ្មីបានរំកិលចូលមកដល់ ជាមួយនឹងពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាត ភ្លឺចែងចាំងមិនពព្រិច ។

ម៉ោង 8 ទៅហើយ នាយតូចនៅមិនទាន់ភ្ញាក់ទៀត នោះក៏ដោយសារតែយប់មិញហេវហត់អស់កម្លាំងខ្លាំងពេក ។

« ហ៊ឹម ម៉ោងប៉ុន្មានហើយ? ខ្ញុំគេងជ្រុលហើយមែនទេអ៊ំ? » នាយតូចសួរអ៊ំ Nam ដែលខំលើកថាសអាហារពេលព្រឹកដាក់លើតុរបស់គេ ស្របពេលដែលគេមានអារម្មណ៍ថាខ្លួនឯងដូចជាគេងយូរជាងសព្វដង ។

« ចាសអ្នកប្រុស Tae អ្នកប្រុស Tae ចង់គេងយូរជាងនេះក៏មិនអីដែរ »

« ចុះឯណាគេម្នាក់នោះ ទៅណាបាត់ហើយអ៊ំ? » នាយតូចក៏សួររក Jungkook ពីអ៊ំ Nam ព្រោះតែភ្ញាក់មក មិនឃើញនាយគេងឱបខ្លួនសោះ ។

« អ្នកណាគេ? លោកប្រុស Jungkook មែនទេ អ្នកប្រុស Tae? លោកប្រុសចេញទៅធ្វើការតាំងពីម៉ោង 7 ម្លេះ »

« នេះគេទៅចោលខ្ញុំមែនទេអ៊ំ?! » នាយតូចក៏ស្រាប់តែសួរអ៊ំ Nam ដោយដំឡើងសំឡេងខ្លាំងៗ ឱ្យនាងភ្ញាក់ផ្អើលមិនធម្មតា ព្រោះនាយតូចជាក្មេងស្លូតបូត និយាយចេញមកបែបសុភាពៗ ទន់ភ្លន់ មិនដូចឥឡូវនេះទេ ។

« អត់ទេ លោកប្រុសគ្រាន់តែទៅធ្វើការតើ »

« តែគេអត់បានដាស់ខ្ញុំទេអ៊ំ គេមានបំណងទុកខ្ញុំចោលច្បាស់ណាស់!! » បន្ទាប់ពីទូលពិតអ៊ំ Nam ជាមួយនឹងសំឡេងញ៉ែតៗរួច នាយតូចក៏ក្រោកឡើង ដើរតាំងៗចេញពីបន្ទប់គេង ។

« អ្នកប្រុស Tae កើតអីចេះ? ម៉េចសុខៗទៅជាបែបហ្នឹងចឹង? » នាងសួរខ្លួនឯងទាំងមិនយល់ ព្រឹកនេះនាយតូចកាចដាច់ឆ្ងាយ ប្រហែលជាឈ្លោះគ្នាជាមួយ Jungkook ទៀតហើយ ។

« Tae ភ្ញាក់ហើយហ៎? »

<< ព្រូស >> មិនចាំឱ្យកូនប្រសារឆ្លើយសំណួរទាន់ អ្នកដែលត្រូវឆ្លើយ ក៏ស្រាប់តែដួលព្រូសទៅលើឥដ្ឋយ៉ាងទន់ដៃទន់ជើង ។

« Tae! Tae យ៉ាងម៉េចហើយកូន? ម៉េចក៏ដើរដួលចឹង? ឈឺខ្លាំងទេហ្នឹង? » នាងបារម្ភពីកូនប្រសារនាងខ្លាំងណាស់ ទើបស្ទុះមកជួយគ្រាហ៍ ។

« ហ៊ឹកៗ អ្នកម៉ាក់ » ការបារម្ភរបស់នាង បានធ្វើឱ្យនាយតូចដែលឆាប់ប្រួលប្រែអារម្មណ៍ស្រាប់ ភ័យញ័រខ្លួនប្រាណ ព្រោះខ្លាចថាកូនរបស់គេមិននៅជាមួយគេ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now