« ងុឺត. គ្រាំង* » កំពុងតែរត់ បម្រុងនឹងយាដៃទៅកន្រ្តាក់នាយតូចអោយមកវិញ សុខៗ. មានកង់មិនដឹង ចាប់ហ្វ្រាំងមិនទាន់ ប៉ះនឹង ជុងហ្គុក ដួលទៅលើដី ។
« ទីតៗ. អាយៗ. !! ព្រូស * » រថយន្តស៊េរីទំនើបមួយគ្រឿងខំសុីផ្លេយ៉ាងញាប់ឆ្មេរ ព្រោះតែនាយតូចរត់មិនមើលភ្លើងស្ដុបអ្វីបន្តិចសោះ ។ បន្ទាប់ពីស្រែកមួយវ៉ាស់ផ្អើលអស់គ្រប់គ្នារួចមក Taehyung ក៏សន្លប់នៅនឹងកន្លែងហ្នឹងតែម្ដង ។
[ SKIP - Bundang hospital ]
បន្ទាប់ពីជុងហ្គុកលាងរបួសរួចរាល់ នាយក៏ដើរចេញមកខាងក្រៅ សម្ដៅទៅរកបន្ទប់ដែលថេយ៍កំពុងតែគេងសន្លប់ ។ ស្មារតីអន់បំផុតហើយ គ្រាន់តែឡានវិសនឹងបុកសោះ ក៏សន្លប់ដេកពេទ្យដែរ !! ។
« គ្រូកៗ.* » សម្លេងបង្កដោយក្រពះនារាងកាយមាំទាំរបស់នាយបានរើឡើង សឹមទម្លាក់ដៃបម្រុងបើកទ្វារបន្ទប់មកទប់ពោះរបស់ខ្លួនវិញ ។ គេមិនទាន់បានញុំាអាហារពេលព្រឹកនៅឡើយទេ ឈរគិតបន្តិច សឹមដើរចុះទៅជាន់ខាងក្រោមទិញអាហារញុំា ដោយសារតែគិតថា ថេយ៉ុង អាចនឹងនៅសន្លប់យូរម៉ោងទៀត ។
« ហ្ហឹម.. គេនាំខ្ញុំមកមន្ទីរពេទ្យមែនទេ?? » មិនប៉ុន្មាននាទីផង នាយតូចក្រោកពីសន្លប់ ភ្លាមៗ. ក៏ងើបអង្គុយ លើកដៃមកប៉ះក្បាលទាំងមានអារម្មណ៍ថាឈឺខ្ទោកៗ. សឹមវាសភួយចេញពីខ្លួនដើម្បីឡើងចេញពីគ្រែ ។ បើកទ្វារបន្ទប់ចេញទៅដោយបោះជំហានមួយៗ. សម្ដៅទៅមុខដោយគ្មានគោលដៅ ។
« នែ៎ ចង់ទៅណា៎ទៀតហើយ??! » រំពេចនោះសម្លេងនាយធំក៏បន្លឺឡើង ស្រែកសួរថេយ៉ុងមួយវ៉ាស់ សឹមអ្នកដែលបានឮហើយ រំកិលខ្លួនរត់គេចអស់ពីកម្លាំង ។
រត់មកដល់កន្លែងមួយក៏មានកែងបត់ឆ្វេង ហើយនឹងបន្ទប់មួយក្បែរនោះ ថេយ៍ឃើញឱកាសល្អបែបនេះក៏រត់ចូលទៅខាងក្នុង ។
« លោក Doctor ដល់ម៉ោងត្រូវវះកាត់ហើយ សុំអញ្ចើញមកខាងនេះ!! »
« អរ.. បាទ៎ » ដោយខ្លាចថាជុងហ្គុកសង្ស័យនឹង Doctor ថាជាគេ ថេយ៉ុងក៏ធ្វើជានិយាយយល់ព្រមរួចសឹមបោះជំហានដើរតាមជំនួយការផ្នែកវះកាត់ ។ ជុងហ្គុកក៏រាងច្រឹបភ្នែកសង្ស័យបន្តិចដែរ តែដោយឃើញថាពួកគេទាំង 2 ដើរចូលបន្ទប់វះកាត់បែបនេះ នាយក៏ខ្ចិលនៅសង្ស័យបន្ត រត់សម្ដៅទៅមុខទៀត ។