♡︎ EP34-អូយ៎!! កុំចាប់! ♡︎

1.3K 118 10
                                    

« ឯងមកបែបនេះ Jungkook អត់ថាអីឯងទេហ្ហេស៎?? » Weol-Hee សួរនាំទៅកាន់នាយតូច អ្នកប្រុសត្រកូល Jeon ។  នាងដូចជាក្រែងចិត្តចំពោះ Jungkook មនុស្សដូចជាគេមិនមែនងាយស្រួលឡើយ   ។

« ជារឿងរបស់យើងតើស៎ » Tae ឆ្លើយយ៉ាងហីៗ. ។ និយាយរួមឲ្យតែមានឈ្មោះ Jungkook  ចូលមកពាក់ព័ន្ធអារម្មណ៍ល្អៗ. ទាំងប៉ុន្មានរលាយតាមខ្យល់អស់តែម្ដង ។

« រួចចុះ Taewoon កូនឯងនោះ?? »

« នៅម៉ាក់ក្មេកយើង នែ!! ឯងហៅយើងមកស្ដាប់ដំណឹងល្អឬហៅយើងមកជំរឿន?? » Tae សម្រួមចិញ្ចើមសួរនាំនាងក្រមុំ ។ បើហ៊ានតែសួរទៀត ដំណឹងល្អដល់ឋានអីក៏គេមិននៅស្ដាប់ដែរ បើលេងអ៊ីចឹងៗ. អីនោះ ។

« អឺ... ឈប់សួរហើយក៏បាន »

« ហើយចុះដំណឹងល្អឯងជាអី?? »

« យើងមានសង្សារហើយយ៉ាងម៉េចដំណឹងល្អទេ?? » នាងសួរនាយតូចបញ្ជាក់ខណៈដែលគេបានត្រឹមតែចងចិញ្ចើមហួសចិត្តនឹងដំណឹងល្អមួយហ្នឹងជាខ្លាំង ។ ស្មានតែស្អីធំដុំ ប៉ុណ្ណឹងសោះរាប់ថាដំណឹងល្អែរ ធ្វើមើលមិនធ្លាប់មាន ។

« យើងដឹងថាមិនល្អសម្រាប់ឯង មិនគួរឲ្យភ្ញាក់ផ្អើក មិនដូចឯងទេមានទាំងប្ដីមានទាំងកូន » នាយនិយាយធ្វើភ្នែកស្លើរហាក់បីដូចជាពេបជ្រេញយ៉ាងខ្លាំង ។

« បានឈប់និយាយ យើងអត់បានរំភើបជាមួយទេ » ពេលហ្នឹងគេមិនបានស្ម័គ្រចិត្តខ្មោចយ៍អីទេ ។

«  Yukgaejang ឈុតធំ 1 មក »

« បាទ៎ »

   នៅមិនឆ្ងាយពីអាហារដ្ឋានអាហារកូរ៉េទល់មុខហ្នឹងតែម្ដងជាភោជនីយដ្ឋានមួយ លេខា Lee-Raa និង CEO Jeon Jungkook កំពុងតែសំណេះសំណាលការងារជាមួយលោក Jang យ៉ាងបន្ទាន់ជាព្រោះលោក Jang ត្រូវត្រឡប់ទៅ Tokyo វិញយប់នេះម៉ោង 10 ។

« ខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញ នាងជិះ Taxi ខ្លួនឯងទៅ » ក្រោយនិយាយការងារចប់ Jungkook និងលេខា Lim ក៏ដើរចេញមកក្រៅ ។ ធម្មតាឡានរបស់នាយមិនដឹងមនុស្សមិនស្និទ្ធស្នាលឬប្លែកមុខឡើយ ទើបនាយដេញនាងឲ្យជិះ Taxi ធ្វើឲ្យនាងឮហើយមិនសុខចិត្តទាល់តែសោះ ។

« លោកអគ្គនាយកៗ!! អូស៎!! » Jungkook បង្វែរខ្លួនប្រុងនឹងចោលជំហានទៅមុខស្រាប់តែលេខា Lim ហៅនាយផ្ទួនៗ. បណ្ដាលឲ្យនាយងាកមកទាំងមិនបានត្រៀមខ្លួនមួយរំពេច ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now