EPP55: នាងគិតផ្ដេសផ្ដាសថ្នាក់នេះឬ??

864 100 0
                                    

« យើងទៅធ្វើការសិនហើយ - អូស៎!! » ស្រីល្អនិយាយជាមួយមិត្តហាយសូទាំង ពីររបស់ខ្លួនមិនទាន់ចប់រួចរាល់ផង ស្រាប់តែមាននរណា៎មិនដឹងដើរមកបុកនាង ដល់ថ្នាក់ទឹកកាហ្វេប្រឡាក់លើអាវស្រីស្រស់តែម្ដង ។

« អូស សូមទោសផងៗ. !! អនាគតបងថ្លៃ ខ្ញុំមិនមានបំណងចឹងទេ » Weol-hee

« ហ្ហេនាង!! អ្នកណា៎ជាបងថ្លៃរបស់នាង?? អូហ៍តាមពិតប្អូនស្រី Jang Kyunseol សោះ កុំមកហៅយើងថាបងថ្លៃចឹងទៀត យើងមិនចង់ឲ្យមានអ្នកផ្សេងយល់ច្រឡំ » នាងនៅមិនទាន់បាត់គុំគួនជាមួយបងប្អូនត្រកូល Jang ហ្នឹងទេ ព្រោះចាប់ពីពេលនាងមិយាយបែកគ្នាជាមួយគេមក Kyungseol និង Leeraa ចូលចិត្តមករំខាននាង សុំអង្វរនាងត្រូវគ្នាវិញទាំងបង ទាំងប្អូន គួរឲ្យធុញណាស់ ។

« តែខ្ញុំចូលចិត្តបងស្រី »

« យើងមិនខ្វល់ទេ កុំមកហៅយើងថាបងថ្លៃបែបហ្នឹងទៀតឲ្យសោះ យើងបែកគ្នាជាមួយបងប្រុសនាងយូរមកហើយ យើងស្អប់ពីរនាក់បងប្អូនឯងណាស់ គួរឲ្យធុញ » ស្រីល្អនិយាយទាំងសង្កត់សំឡេងបែបក្រឺតក្នាញ់យកតែមែនទែន គិតមិនដល់ថានេះគ្រាន់តែជាអន្ទាក់ដែល Weol-hee សម្ដែងចង់ឲ្យប្រធានផ្នែកឃើញចរិកលាក់ពុតពីខាងក្នុងរបស់នាងតែប៉ុណ្ណោះ ។

« នៅក្មេងទេ កុំឆាប់ភ្លើពេក!! Lee-raa មានប្រុសហាយសូច្រើនណាស់ប្រាថ្នាចង់បាន ត្រឹមប្រុសធម្មតាៗ. ដូចជាបងនាង គេយកប្រើប្រាស់ទេ!! » ដោយសារតែខឹងឆួលឆេះនឹង Weol-hee ពេក Leeraa ក៏បោះជំហានយ៉ាងឃ្មើតចេញទៅ ដោយទុកឲ្យមិត្តភក្តិនៅស្ដីបន្តជំនួសនាង មកភ្លើៗ. បែបនេះ កុំគិតថាពួកនាងទុកឲ្យនៅស្រួលៗ. នោះ!! ។

« ចុះពួកនាង គិតថាខ្លួនឯងហ្នឹង ឆ្លាតណាស់មែនទេ?? ចរិកមិនចេះកែ ដើរតែទាក់ទងមនុស្សប្រុសឲ្យតែពាស យើងបន់ឲ្យតែថ្ងៃណា៎មួយគេតាមទាន់ ជាន់ក. ត្រូវអាម៉ាសមុខចូលប៉ុស្តិ៍ប៉ូលិសទេ!! » កុំគិតថានាងស្លូតគ្រប់កាលទេសឲ្យសោះ មិញនេះនាងសម្ដែងទេ កំពុងតែមានអំនួតថាខ្លួនឯងឆ្លាតមែនទេ?? គេជិតតាមទាន់ហើយ នៅមិនដឹងខ្លួនទៀត ល្ងង់ទាំងមិនដឹងថាខ្លួនឯងល្ងង់តែម្ដង ។

« នាងនេះវានិយាយស្អីវាហ្នឹង??! ផ្ញើទុកសិនចុះ ជួបលើកក្រោយ យើងនឹងប្រដៅឲ្យស្គាល់អ្នកណា៎បងអ្នកណា៎ប្អូនម្ដង » ដោយសារតែ Weol-hee ដើរទៅត្រុយបែបនេះ នាងមិនអាចមានរឿងជាមួយនាងបានណា៎ ព្រោះទីនេះជាកន្លែងសាធារណៈ ចឹងហើយមានតែសម្លក់សម្លឹង និយាយទាំងចងគុំនុំប្រហើរៗ. ក្រោយខ្នងនាងប៉ុណ្ណោះ ។

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now