ហ្ហាស ថាម៉េច Jeon Jungkook ហ្នឹងឬ ចេះខឹងឯង?? » Weol-hee បើកភ្នែកធំៗ. ប៉ុនៗ. ពងមាន់ ដោយភ្លាត់មាត់ភ្ញាក់ផ្អើលមិនគួរឲ្យជឿថាមានរឿងទាំងអស់កើតឡើងឡើយ ។ សម្បត្តិស្អី ហ៊ានមកធ្វើជាមនុស្សចិត្តច្រើន ខឹងមិត្តភក្តិរបស់គេនោះ?? ខ្លួនឯងជាអ្នកធ្វេសប្រហែសឲ្យនាយតូចបាត់ការចងចាំ នាងមិនទាន់ជះកំហឹងដាក់ផង ម៉េច?? ឃើញមិត្តគេបាត់ការចងចាំ មានឫកពាស្លូតបូត ចង់ឆ្លៀតឱកាសធ្វើបាបបមិត្តរបស់នាងមែនទេ?? ។
« បាទ គេខឹងខ្ញុំ គេនិយាយគំរោះគំរើយដាក់ខ្ញុំណាស់ » នាយតូចនិយាយទាំងធ្វើទឹកមុខគួរឲ្យអាណិត មើលតែខ្លួនជាជនរងគ្រោះ ដ៏ស្លូតបូតត្រឹមត្រូវម្នាក់យ៉ាងអ៊ីចឹង ។
« ទៅខ្វល់ធ្វើអី Tae គេម្នាក់ហ្នឹងចរិកកាងតាំងពីដើមមកម្លេះ » គិតសព្វៗ. ទៅ បាន Jungkook មិនខ្វល់ខ្វាយជាមួយ Tae បែបហ្នឹង ក៏ល្អម្យ៉ាងដែរ ព្រោះ Jungkook ជាមនុស្សក្អេងក្អាងស្រាប់ ។
« អត់ទេ គេមិនមែនជាមនុស្សបែបហ្នឹងទេ គេជាមនុស្សល្អណាស់ Weol-hee គេកក់ក្ដៅណាស់ គេធ្វើឲ្យខ្ញុំសប្បាយចិត្តពេលខ្ញុំនៅក្បែរគេរហូត » បន្ទាប់ពីឮមិត្តចោទស្វាមីដែលខ្លួនស្រឡាញ់ផ្កាប់មុខបែបហ្នឹង Tae ក៏រហ័សប្រកែកយ៉ាងតតាត់ ។
« ឯងត្រូវគេបង្វិលឡើងឡប់ហើយមែនទេ Tae ?? ប្រុសម្នាក់ហ្នឹងជាអ្នកធ្វើឲ្យឯងមានកូនទាំងឯងមិនដឹងខ្លួន នេះហ្ហេស មនុស្សល្អ?? គេទេដែលជាអ្នកបំផ្លាញឯងនោះ Tae »
« អត់ទេ គេអត់បានបំផ្លាញខ្ញុំទេ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបង្កើតគ្រួសារជាមួយគេ នាងកុំថាគេបែបហ្នឹងអី » ហេតុតែស្រឡាញ់ងប់ងល់ ដូចមនុស្សត្រូវស្នេហ៍ ទោះបីខឹងអូនយ៉ាងណា ក៏អូននៅតែមិនភ្លេចនិយាយកាន់ជើងឲ្យដែរ ។
« ឯងបាត់ការចងចាំមើលសទៅជាខ្មៅ ខ្មៅទៅជាសហើយហ្ហេស Tae?? ក៏បាន យើងមិនបន្ទោសឯងទេ ឥឡូវយើងប្ដូររឿងនិយាយវិញ ប្រុសម្នាក់ហ្នឹងខឹងឯងដោយសារអី?? » ពេលនេះ Tae មិនចាំរឿងពីមុន ទើបចេះតែនិយាយលើកជើង Jungkook ម្ដងហើយម្ដងទៀត អ៊ីចឹងហើយនាងមិនគួរនិយាយអីឲ្យប៉ះពាល់គេឬក៏ Jungkook ឡើយ ទុកឲ្យគេមានកាេចងចាំរបស់គេមកវិញ ចរិកដែលមិនចូលចិត្តរបស់គេចំពោះ Jungkook នឹងត្រឡប់មកដូចដើមវិញដោយឯងៗ. ហើយ ។