« Jungkook បងធ្វើអីហ្នឹង? លែងអូន » នាយតូចបង្គាប់ប្រុសស្នេហ៍ឱ្យប្រលែងរាងកាយរបស់ខ្លួនឱ្យមានសេរីភាព ហើយនាយក៏ធ្វើតាម ។
« អាហាររៀបចំរួចរាល់ហើយ អូនឡើងមកហៅបង » ថាមកហៅប្ដី មានឯណាគ្រាន់តែបើកទ្វារសោះនាយក៏ស្ទុះមកឱបគេយ៉ាងគំហុក គេឡើងភ័យត្រជាក់ចុងដៃចុងជើងអស់ហើយ ។
« ហ៊ឹម » Jungkook ងក់ក្បាលរួច ទើបនាយតូចស្រវ៉ាក្រសោបប្រអប់ដៃរបស់ បណ្ដើរគេចុះទៅខាងក្រោម មាត់រឹង ប្រាប់ថាស្អប់គេ តែទង្វើដែលធ្វើចំពោះគេវិញ ស្រឡាញ់បងគ្រប់ដង្ហើមចេញចូល ។
[ ពេលយប់ ]
ក្នុងបន្ទប់មានសភាពស្ងប់ស្ងាត់ ស្របពេលដែលភ្លើងអគ្គីសនីជួយបញ្ជាំងជាងពន្លឺព្រះចន្ទនិងផ្កាយឯទៀត ។
« Jungkook » គ្រាន់តែនាយឡើងអង្គុយគ្រែ ទាញភួយដណ្ដប់ នាយតូចដែលសំងំគេងមិនលក់ក៏ក្រោកមកឱបចង្កេះ កើយលើទ្រូងរបស់នាយ ។
« ហ៊ឹម ឯងហៅយើងធ្វើអី? »
« ល្ងាចមិញ អ្នកម៉ាក់របស់បង »
« គ្មានអីទេ »
« តែអូនភ័យ »
« បើភ័យរត់ចោលយើងធ្វើអី? » រត់ចោលនាយមុនសោះ មកសួរចង់ដឹងធ្វើអី ? ។
« មកពីអូនភ័យពេក » នាយតូចក៏ញញឹមទាំងមិនសូវសម ។
« ចុះរវាងបាត់យើង ឯងភ័យមួយណាជាង? »
« អូនច្បាស់ជាខ្លាចបាត់បងហើយ Jungkook »
« បើចឹងរត់ចោលយើងធ្វើអី? »
« មកពីអូនភ័យពេក »
« ប្រាប់ថាស្រឡាញ់យើង តែពេលភ័យរត់ចោលយើង ឯងដូចជាលេងសើចជាមួយអារម្មណ៍យើងពេកហើយ » Jungkook និយាយទាំងហួសចិត្តបែបជារឿងកំប្លែង តែនាយតូចដែលស្រឡាញ់បងងប់ឡើងឈ្លក់ វ៉ក់វីឮហើយភ័យប្រហោងពោះ ព្រោះខ្លាចបងយល់ច្រឡំ ថាអូនមិនស្រឡាញ់បងអីបែបហ្នឹង ។
« អត់ទេ Jungkook អូនពិតជាស្រឡាញ់បងមែនណា » ហេតុតែខ្លាចគេយល់ខុស សារភាពថាស្រឡាញ់បងហើយ នៅធ្វើមុខ Cute ដាក់បងទៀត តែអ្នកម្ខាងហាក់មិនជ្រួលជ្រាបពីទឹកចិត្តស្មោះដែលអូនមានចំពោះបងសោះ ។