« ចង់ទៅទូលពិតប្រាប់ម៉ាក់មែនទេ? ប្រាប់ថាម៉េចប្រាប់ថាបងថ្នមអូនជ្រុល ដល់ថ្នាក់អូននិយាយពិបាកស្ដាប់គ្នាមែនទេ? »
« ឆ្កួត គិតតែម្នាក់ឯងទៅ »
« ប្រុងទៅទាំងបែបនេះមែនទេ? »
« រឿងខ្ញុំ លោកកុំចេះ »
« គ្រាន់តែជួយឈឺឆ្អាលប្រពន្ធក៏មិនបានដែរឬ? »
« ព្រោះវាជ្រុលពេក យល់ល្អលោកធ្វើជាខ្លួនខ្ញុំម្ដងទៅ ក្រែងលោរចង់ធ្វើអីបានតាមចិត្ត »
« អូនរឹងរូសយ៉ាងនេះ បើបងថ្នមមិនសូវស្ដាប់ទេ »
« ចឹងចង់យ៉ាងម៉េច? លោកចង់ធ្វើអីខ្ញុំ? »
« ចាំបងនាំអូនទៅកន្លែងមួយ »
« អត់ទេ ខ្ញុំមិនទៅទេ »
« ទៅកន្លែងនោះរួចចាំបងនាំ Tae ទៅជួបម៉ាក់ »
« អត់ទេ ខ្ញុំមិនទៅណាទាំងអស់ ជាពិសេសគឺទៅជាមួយលោក ព្រោះខ្ញុំស្អប់លោក » ប្រហែលជាគេរឹងរូសពេក ទើបនាយនាំគេទៅទម្លាក់ចោលកណ្ដាលព្រៃហើយមើលទៅ ។
« ក្រែងអូនចង់ដឹងការពិតមិនចឹង? ឆាប់មកតាមបងមក បងនាំអូនទៅរកការពិត »
« អត់ទេ ខ្ញុំមិនទៅ »
« បើអូនមិនទៅអូននឹងមិនជឿបងទេ Tae »
« ខ្ញុំសុខចិត្តជឿលើខ្លួនឯង ក៏មិនជឿលោកដែរ »
« តែបងអត់កុហកអូនទេ Tae បើអូនមិនព្រមទទួលយកការពិត អូនគ្មានថ្ងៃសប្បាយចិត្តទេ »
« ខ្ញុំសប្បាយចិត្តរាល់ថ្ងៃហើយ ចង់រឿងអ្វីក៏ខ្ញុំមិនចង់ដឹងឮដែរ »
« អូនកុំរឹងរូសពេកបែនទេ? » គេទទួលស្គាល់ថានាយតូចក្បាលរឹង នាយមិនដែលថាអីគេទេ តែលើកនេះនាយសុំថាហើយ ក្បាលរឹងបំផុត ខូចចិត្ត ប្រចណ្ឌប្ដី តែឱ្យដឹងការពិតមិនព្រមទេ យ៉ាងម៉េចចង់នៅខូចចិត្តបែបហ្នឹងរហូតមែនទេ? ។
« ខ្ញុំមិនបានរឹងរូស ខ្ញុំគឺជាខ្ញុំ តែខ្ញុំថាអត់ហើយ លោកគ្មានសិទ្ធិបង្ខំខ្ញុំទេ ខ្ញុំសុខចិត្តនៅបែបនេះគឺគ្រប់គ្រាន់ហើយ » ប្រចណ្ឌគេ តូចចិត្តនឹងគេ តែមិនព្រមជឿហេតុផល មិនព្រមផ្ដល់ឱកាសឱ្យគេប្រាប់ការពិតសោះ បើនៅតែបែបនេះ តើនាយតូចនឹងមានក្ដីសុខដែរទេ? ។