គ្រាន់តែនាយតូចបានបញ្ចប់ការងារនាខែដំបូងភ្លាមៗ. មិនប៉ុន្មានថ្ងៃក្រោយមកក៏ចូលកងវិញទៅហើយ ។
« ទឹង. * » សម្លេងសារលោតឡើងជាសម្លេងខណៈដែលមិត្តភក្តិរបស់ម្ចាស់សារកំពុងអង្គុយសិតសក់ក្បែរនោះ ស៊កដៃយកមកមើល ។
« ល្អហើយ ដែលមិនរៀនថ្នាក់ជាមួយគ្នាទៀតនោះ!! » នាយតូចបន្លឺសម្លេងសមចិត្តចេញពីបបូរមាត់តូចស្ដើងតិចៗ. ត្បិតតែវាជាការចៃដន្យ ប៉ុន្តែវាជាសំណាងរបស់គេហើយដែលមិនបានរៀនជាមួយជុងហ្គុកបន្តទៀត សឹមទុកទូរស័ព្ទចូលកាតាប លើកវាមកស្ពាយចេញពីបន្ទប់សម្ដៅទៅអាគារសាលារៀន ។
ក្រឡែកមកមើលជុងហ្គុកឯណេះវិញ នាយក្ដៅចិត្តណាស់ដែលមិនបានរៀនជាមួយថេយ៉ុង ប៉ុន្តែក៏ខំឈរចាំវត្តមានគេទាំងចិត្តអន្ទះអន្ទែង ចាំតែបានជួបពេលណា៎នឹងត្រូវថ្នាំខ្លាំងមិនខាន ។
« ឆាប់នាំគ្នាចូលក្នុងថ្នាក់ទៅ » រំពេចនោះគ្រូបន្ទុកថ្នាក់របស់នាយ បានដើរមកដល់ ហើយប្រាប់សិស្សគាត់អោយចូលក្នុងថ្នាក់ រីឯជុងហ្គុកឮហើយក៏ត្រូវដើរចូលដូចគ្នា ។
ថេយ៉ុងក្នុងទឹកមុខស្រស់ស្រាយបានដើរកាត់ថ្នាក់របស់នាយ ឃើញគេបែបនេះជុងហ្គុកក៏រហ័សងើបក្រេសពីកៅអីដែលខ្លួនកំពុងតែអង្គុយ ។
« ក្រោកឈរធ្វើអី?? ខ្ញុំមានបានហៅឯងឯណា៎?? ឬក៏ឯងចង់ធ្វើប្រធានថ្នាក់?? » ស្របពេលដែលគាត់កំពុងជ្រើសរើសប្រធានថ្នាក់ ជុងហ្គុកស្រាប់តែងើបឈរ ទើបគាត់គិតថានាយចង់ធ្វើ ។
« មិនមែនទេ សូមទោសផង » នាយនិយាយរួចក៏អង្គុយធម្មតាវិញ រងចាំដល់ពេលគ្រូចេញទើបនាយអាចទៅរកនាយតូចបាន ។
[ SKIP ]
បន្ទាប់ពីគ្រូប្រចាំថ្នាក់បានចេញទៅ នាយក៏កាន់កាតាបបោះជំហានទ្វេដង សឹងតែកៀរគ្រូពិតនឹងជញ្ជាំង ។
« យើងទៅមុនហើយ » នាយតូចនិយាយឡើងស្លាស្លន់ សឹមបែរក្រោយរត់យ៉ាងលឿន ដោយមានជុងហ្គុករត់តាមពីក្រោយ ។
« គីម ថេយ៉ុង!! ឯងគេចពីយើងម្ដងទៀត មិនបានទេ ឆាប់ឈប់ភ្លាម!! » ជុងហ្គុកស្រែកបណ្ដើររត់តាមគេបណ្ដើរ សិស្សៗ. គ្រប់គ្នាមានការឆោរឡោរនឹងពួកគេទាំងពីរជាខ្លាំង ដូចជាឆ្មាដេញតាមចាប់កូនកណ្ដុរយ៉ាងអញ្ចឹង!! ។