<< ង៉ឺត >> កង់យន្តទាំងបួនឈប់ចំណតក្រោមយានដ្ឋាន ( garage ) ក្បែរភូមិគ្រឹះ ចន រាងកាយមាំទាំសមជាបុរសដើមទ្រូង 5 ហាត់ដើរចេញពីក្នុងឡានជាមុនសិនរួចទើបដើរបើកទ្វារឲ្យនាយតូច ។
« ចុះមក » Jungkook បញ្ជាកំពូលមេបញ្ហាមានរឿងមិនចេះចប់ដូចរឿងភាគឥណ្ឌាទាំងសរសៃប្រសាទចង់ជំពាក់ជំពិនគ្នាម្ដងម្កាល ។
« ខ្ញុំឈឺជើងណាស់ លោកឯងឲ្យខ្ញុំដើរម៉េច??! ខួរមានមិនគិតខ្លះទេ?? » បើជ្រុលជាសម្ដែងល្ខោនហើយក៏សម្ដែងឲ្យចប់ចុងចប់ដើមតែម្ដងទៅ បើសម្ដែងតែមួយភ្លែតៗ. វីវរទៅក្រុមហ៊ុនជាប់អន្ទាក់នាងលេខាហ្នឹង ឲ្យគេធ្វើម៉េច?? មិន Defeat ទៅហើយទេហី?? ។
« រឿងច្រើនណាស់ ចំជាយកទុក្ខដាក់ខ្លួនមែន » មាត់រអ៊ូរទាំចង់បែកពពុះស្កុល តែដៃទាំងគូក៏ត្រកងនាយតូចជាប់ទ្រូង បោះជំហានចូលទៅខាងក្នុងផ្ទះ ។
« Jung.. ថេយ៍ជើងកូនកើតអីហ្នឹង?? ក្រិចមែនទេ?? » Tae ក៏ងក់ក្បាលធ្វើមាត់ពេបលេងទឹកមុខកំសត់បោកប្រាណមាយារដាក់ម្ដាយក្មេកយ៉ាងចាស់ដៃឡើងនាងជឿស៊ុបតែម្ដង ។
« Jung យក Tae ទៅបន្ទប់ទៅចាំម៉ាក់រកបង់ស្អិតរុំរបួសឲ្យ »
« បាទម៉ាក់ » Jungkook បីរាងតូចឡើងទៅបន្ទប់ខ្លួនឯង បន្ទាបគេលើពូកថ្នមៗ. ។
« នេះ Jung បិទឲ្យ Tae ទៅ » អ្នកស្រីចន ហ៊ុចបង់ស្អិតដែលជួយសម្រួលសាច់ដុំថ្លោះក្រិចឲ្យកូនប្រុសជាមុនទើបដើរចេញពីបន្ទប់របស់ពួកគេ ។
« មិនអរគុណយើងទេហ្ហេស៎?? » ក្រោយពីបិទបង់ស្អិតនៅកន្លែងក. ជើងរាងតូចរួចរាល់ Jungkook ក៏ងើយមុខមកមើលមុខតូចច្រមិចរបស់ Tae ដោយលើកចិញ្ចើមចោទសួរ ។ ខំបិទបង់រុំរបួសឲ្យហើយ ហោចណាស់ក៏និយាយពាក្យអរគុណគ្នាមួយម៉ាត់ដែរមុននឹងមានរឿងឈ្លោះគ្នាបន្ទាប់ ។
« អត់! រឿងអីខ្ញុំត្រូវសូមទោសលោកឯង?? លោកធ្វើឲ្យខ្ញុំថ្លោះក. ជើង ខ្ញុំមិនរករឿងលោក ទុកថាជាសំណាងរបស់លោកហើយ » Tae និយាយទាំងឱបដៃធ្វើឫកពាឡើងឡូយឆាយ ។ ឲ្យគេសូមទោសហ្ហេស៎?? ចាំសេះដុះស្នែង ត្រីអណ្ដែងដុះស្រកាសិនទៅ!! ។
« ដើរខ្លួនឯងថ្លោះខ្លួនឯងសោះ បន្ទោសយើងហ្ហេស៎?? »
« លោកឯងអ្នកអូសខ្ញុំចេញពី Office ធ្វើឲ្យខ្ញុំដើរតាមមិនទាន់ ក្រឡាច់ជើងដួល ប៉ុណ្ណឹងហើយនៅថាខ្លួនឯងអត់ខុសទៀតហ្ហេស៎?? »