EP50: ខ្ញុំគ្មានថ្ងៃដោះលែងគេឲ្យចាកចេញពីខ្ញុំឡើយ

934 105 2
                                    

ក្រុមហ៊ុនហិរញ្ញវត្ថុ ចន ដែលជាស្នូលយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូង ដែលមាន CEO ដ៏ស្រស់សង្ហា សាកសមនឹងការប្រាថ្នាចង់បានជាគូរបស់មនុស្សស្រីហាយសូ តែនេះគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ បើមិនចង់បែកក្បាល ដេកពេទ្យដោយសារតែ ចន ថេយ៉ុង ត្រូវនិយាយថាទេដាច់ខាត ។

« ខ្ញុំមើលមុខលោកអគ្គនាយកទៅ ដូចជាមនុស្សមិនបានគេងគ្រប់គ្រាន់ចឹង?? តើមួយរយៈនេះលោកអគ្គនាយកស្មុគស្មាញពេកមែនទេ?? »

« បន្តិចទៀតមានប្រជុំមែនទេ?? លើកទៅម៉ោង៩ ទៅ ខ្ញុំត្រូវការសម្រាកមួយភ្លែត » Jungkook មិនឆ្លើយបញ្ជាក់ តែលេខា Lim ក៏អាចយល់បាន ។

« លោកអគ្គនាយកប្រហែលជាអស់កម្លាំងណាស់ហើយ ចាំខ្ញុំម៉ាស្សាឲ្យ »

« មិនបាច់ទេ ខ្ញុំមិនត្រូវការឡើយ នាងធ្វើការរបស់នាងចុះ ខ្ញុំចង់ទៅហាងកាហ្វេមួយភ្លែត »

« ចាំខ្ញុំឆុងកាហ្វេជូនលោកអគ្គនាយក »

« មិនបាច់ទេ ខ្ញុំចង់ចុះទៅក្រោមជាជាងនៅទីនេះ »

ដោយមិនចង់ឲ្យសូញសាញច្រើន ក្រោយពេលនិយាយចប់ នាយក៏ក្រោកដើរចេញពី Office យ៉ាងប្រញាប់ទាំងទឹកមុខប្រាប់ថាស្រ្តេសតឹងទ្រូង មិនសូវមានអារម្មណ៍ធ្វើការនោះឡើយ ។

__________

« កាហ្វេក្ដៅមួយកែវ »

« ចាសលោក ខាងយើងខ្ញុំនឹងរៀបចំជូន សូមចាំមួយភ្លែត » បុគ្គលិកស្រីនិយាយរួចក៏ដើរទៅដោយមានកាន់កូនសៀវភៅតូច ដែលសម្រាប់កត់ចំណាំការកម្មង់របស់ភ្ញៀវ ។

« Jeon Jungkook?? មិននឹកស្មានថាជួបលោកនៅទីនេះសោះ!! » Weol-hee

« Jang Weol-hee?? »

« មិនគួរឲ្យជឿថាលោកមកអង្គុយក្នុងហាងកាហ្វេតែឯងបែបនេះសោះ »

« ហើយយ៉ាងម៉េច?? នាងគិតថាខ្ញុំមិនចេះផឹកកាហ្វេឬ?? »

« កន្លងមក ខ្ញុំធ្លាប់តែឃើញលោកមកហាងកាហ្វេជាមួយសង្សារតើ មិននឹកស្មានថាតាំងពីក្លាយជាប្ដី Tae មក លោកប្រែប្រួលច្រើនដល់ហើយ »

« នាងកុំចេះតែនិយាយ ខ្ញុំមិនបានប្រែប្រួលដូចអ្វីដែលនាងនិយាយទេ »

ក្រឡាប់ចក្រស្នេហ៍Where stories live. Discover now